លោកXi Jinping ប្រធានរដ្ឋចិន ធ្លាប់ធ្វើជាកសិករ ហើយមានមនោសញ្ចតនា យ៉ាងជ្រាលជ្រៅជាមួយកសិករ ។ លោកតែងតែរក្សា ក្តីស្រមៃ របស់កសិករទុកនៅក្នុងចិត្ត ហើយយកទៅអនុវត្ត។លោកXi Jinpingយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកសិកម្ម កសិករនិងទីជនបទ។
ផលិតកម្មកសិកម្មទាក់ទង នឹងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ រាប់ពាន់ម៉ឺនគ្រួសារ ហើយក៏ទាក់ទងនឹងទំនុកចិត្ត នៃការអភិវឌ្ឍជាតិផងដែរ ។ មនុស្សជាង១ពាន់៤រយលាននាក់ ត្រូវការហូបចុក ដែលជាកិច្ចការជាតិដ៏ធំបំផុត របស់ប្រទេសចិន ។

“កសិកម្មធានាបាននូវសុវត្ថិភាព នៃជីវិតនិងសុវត្ថិភាពរស់នៅ ហើយជាសន្តិសុខជាតិដ៏សំខាន់បំផុត លោកXi Jinpingបានគូសបញ្ជាក់យ៉ាងស៊ីជម្រៅថា មានតែកសិកម្មខ្លាំងពូកែសន្តិសុខស្បៀង ទើបត្រូវបានធានាយ៉ាងពេញលេញ យើងធ្វើឱ្យស្ថានការណ៍មានស្ថិរភាព ឆ្លើយតបនឹងស្ថានការណ៍ប្រែប្រួល និងបង្កើតស្ថានការណ៍ថ្មី ទើបមានទំនុកចិត្ត និងកម្លាំងពេញលេញនិង យុទ្ធសាស្ត្រជាម្ចាស់ការ ។
ក្នុងខណៈពេលគន្លឹះ លោកXi Jinping បានចុះត្រួតពិនិត្យ តាមវាលស្រែម្តងហើយម្តងទៀត ដើម្បីពិនិត្យមើលផលិតកម្មស្រូវ។នៅក្នុងរដូវរំហើយឆ្នាំ២០១៨ លោកបានឈ្វេងយល់ អំពីការ ផលិតស្បៀង និងប្រមូលផល នៅក្នុងខេត្តHeilongjiang នៅពាក់កណ្តាលរដូវក្តៅឆ្នាំ២០២០ លោកបានពិនិត្យ មើលស្ថានភាព លូតលាស់របស់ពោតនៅក្នុងស្រុក Lishu ក្រុងSipingខេត្តJilin នៅខែវិច្ឆិកា ឆ្នាំ២០២៣ លោកបានត្រួតពិនិត្យស្ថានភាព លូតលាស់ស្រូវសាលី រដូវរងានៅទីក្រុងZhuozhou ខេត្ត Hebei ។ ខែមីនា ឆ្នាំ២០២៤ លោកបានមកដល់ឃុំXijiapuសង្កាត់Dingchengក្រុងChangde ខេត្តHunan ដើម្បីត្រួតពិនិត្យស្ថានភាពដាំដុះ សំណាបនិងភ្ជួររាស់ដី…ការយកចិត្តទុកដាក់ចំពោះផលិតកម្មកសិកម្មបានឆ្លងកាត់រដូវផ្ការីក រដូវក្តៅ រដូវរំហើយនិងរដូវរងា ។

ដោយធ្លាប់ធ្វើការនៅតំបន់ដីលឿង លោក Xi Jinping មានមនោសញ្ចេតនា ពិសេសចំពោះកសិករ ។ លោកធ្លាប់មានប្រសាសន៍ថា៖ “ជំនាន់យើងមានមនោសញ្ចេតនាមួយ ដែលជួយប្រជាពលរដ្ឋទូទៅ ជាពិសេសកសិករ”។ប្រទេសចិន គឺជាប្រទេសកសិកម្មដ៏ធំមួយ ហើយការផ្តោតសំខាន់ ទៅលើវិស័យកសិកម្ម និងការពង្រឹងមូលដ្ឋានគ្រឹះ គឺជាមូលដ្ឋានសម្រាប់ធានាសុវត្ថិភាព របស់ប្រជាជន និងជាគន្លឹះ សម្រាប់អភិបាលកិច្ចជាតិ ។ កសិករទាំងឡាយបានរួមចំណែកដ៏សំខាន់នៅគ្រប់សម័យកាលប្រវត្តិសាស្ត្របដិវត្តន៍ ការកសាងនិងកំណែ ទម្រង់របស់ប្រទេសចិន ។
ការធ្វើទំនើបកម្ម តាមបែបផែនចិន មិនត្រឹមតែមានទំនើប កម្មទីក្រុង ក៏ត្រូវមានទំនើបកម្ម ខាងកសិកម្មនិង ជនបទផងដែរ ។ បន្ទាប់ពីទទួលជោគជ័យក្នុងយុទ្ធនាការ កាត់បន្ថយភាពក្រីក្ររួច ចំណុចសំខាន់នៃការងារ “កសិកម្ម ជនបទនិងកសិករ” បានក្លាយទៅជាការអភិវឌ្ឍជនបទ ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ លោកXi Jinpingបានតម្រង់ទិសដៅសម្រាប់ជំរុញការអភិវឌ្ឍជនបទ និងពន្លឿនជំហាន នៃទំនើបកម្មផ្នែកកសិកម្មនិងជនបទ៕
