ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាសន្តិសុខ អនុម័តដំណោះស្រាយ អំពាវនាវឱ្យបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន យ៉ាងឆាប់រហ័ស

Xinhua

យូអិន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចដែលព្រាង ដោយសហរដ្ឋអាមេរិក អំពាវនាវឱ្យបញ្ចប់ជម្លោះយ៉ាងឆាប់រហ័ស និងជំរុញឱ្យមានសន្តិភាពយូរអង្វែងរវាងរុស្ស៊ី និងអ៊ុយក្រែន ខណៈដែលពិភពលោកបានប្រារព្ធខួបលើកទីបី ចាប់តាំងពីការកើនឡើងពេញលេញ នៃវិបត្តិសង្គ្រាមនៃប្រទេសទាំងពីរ។

សេចក្តីសម្រេចនេះ ទទួលបានសំឡេងគាំទ្រ ១០សំឡេង និង៥សំឡេង អនុប្បវាទ រួមមាន បារាំង អង់គ្លេស ដាណឺម៉ាក ក្រិក និងស្លូវេនី។ ឯកសារនេះបញ្ជាក់ជាថ្មីថា គោលបំណងសំខាន់របស់អង្គការសហប្រជាជាតិ ដូចដែលបានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ គឺដើម្បីរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី។ ដំណោះស្រាយនេះទទូចសុំឱ្យបញ្ចប់ជម្លោះយ៉ាងឆាប់រហ័ស និងកាន់ទុក្ខចំពោះការបាត់បង់ជីវិតក្នុងសង្គ្រាម ដោយមិនបន្ទោសទៅលើប្រទេសរុស្ស៊ីឡើយ។

ឯកអគ្គរដ្ឋទូតស្តីទីសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ លោក Dorothy Shea បានប្រាប់ក្រុមប្រឹក្សាថា ដំណោះស្រាយនេះមិនមែនជា “កិច្ចព្រមព្រៀងសន្តិភាព” នោះទេ ប៉ុន្តែជា “ផ្លូវទៅកាន់សន្តិភាព” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការនយោបាយ និងការកសាងសន្តិភាព លោក Rosemary DiCarlo បានឲ្យដឹងក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខថា “វាជាពេលវេលាដ៏ខ្ពស់សម្រាប់សន្តិភាពក្នុងប្រទេសអ៊ុយក្រែន” ដោយទទូចថាសន្តិភាពនៅអ៊ុយក្រែនត្រូវតែ “យុត្តិធម៌ និរន្តរភាព និងទូលំទូលាយ” ។

នៅក្នុងនោះដេរ មហាសន្និបាតអង្គការសហប្រជាជាតិ បានច្រានចោលសេចក្តីព្រាងច្បាប់ របស់សហរដ្ឋអាមេរិក ហើយបានអនុម័តសេចក្តីសម្រេច ដែលដាក់ជូនដោយអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុប ដែលគាំទ្រអធិបតេយ្យភាព ឯករាជ្យភាព ឯកភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ហើយអំពាវនាវឱ្យមានសន្តិភាព យុត្តិធម៌ យូរអង្វែង និងទូលំទូលាយ ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top