ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន យល់ព្រមចំពោះកិច្ចព្រមព្រៀង យករ៉ែកម្រតាមការចង់បានរបស់លោក ដូណាល់ ត្រាំ

RT News

បរទេស៖ រដ្ឋាភិបាលទីក្រុងគៀវបានយល់ព្រមចំពោះ កិច្ចព្រមព្រៀងរ៉ែរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ, នេះបើតាមសារព័ត៌មាន Financial Times, Bloomberg និង AFP បានរាយការណ៍កាលពីថ្ងៃអង្គារ។ បើយោងតាម AFP ដោយដកស្រង់សម្តីមន្ត្រីអ៊ុយក្រែនអនាមិក គឺឯកសារនៃកិច្ចព្រមព្រៀងនេះអាចនឹង ត្រូវបានចុះហត្ថលេខានៅដើមថ្ងៃសុក្រនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា មន្រ្តីបាននិយាយថា “ឥឡូវនេះ មន្ត្រីរដ្ឋាភិបាលកំពុងធ្វើការលើព័ត៌មានលម្អិត។ មកទល់ពេលនេះ យើងកំពុងពិចារណាលើដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ថ្ងៃសុក្រ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ»។

លោក ដូណាល់ ត្រាំ បាននឹងកំពុងទាមទារ “ស្មើនឹងតម្លៃ ៥០០ពាន់លានដុល្លារ” នៃធនធានធម្មជាតិដែលជាសំណង សម្រាប់ជំនួយដែលបានផ្តល់ឱ្យទីក្រុងគៀវ ពេញមួយជម្លោះជាមួយរុស្ស៊ី។ បង្ហាញដំបូងដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក Scott Bessent ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគៀវកាលពីដើមខែនេះ មេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky បានច្រានចោលសំណើនេះ ដោយលើកឡើងពីកង្វះការធានាសន្តិសុខ ៕

To Top