វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខា លើបទបញ្ជាមួយ កាលពីថ្ងៃអង្គារ ដើម្បីស៊ើបអង្កេតថាតើការនាំចូលទង់ដែងគំរាមកំហែងដល់សន្តិសុខជាតិ និងស្ថិរភាព សេដ្ឋកិច្ចរបស់អាមេរិក ក្នុងសកម្មភាពដែលអាចនាំទៅដល់ការដាក់ពន្ធថ្មី លើលោហៈដែលប្រើ សម្រាប់ផលិតយន្តហោះ យានយន្ត កប៉ាល់ និងផ្នែករឹងនៃយោធាផ្សេងទៀត ឬយ៉ាងណា។
លោក ត្រាំ បានដឹកនាំរដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មលោក Howard Lutnick ឱ្យធ្វើការស៊ើបអង្កេតក្រោមផ្នែកទី ២៣២ នៃច្បាប់ពង្រីក ពាណិជ្ជកម្មឆ្នាំ ១៩៦២ ដែលអនុញ្ញាតឱ្យប្រធានាធិបតី ដាក់ការរឹតបន្តឹងការនាំចូល ប្រសិនបើការ នាំចូលគំរាមកំហែង ធ្វើឱ្យខូចសន្តិសុខជាតិ របស់សហរដ្ឋអាមេរិក។
ចំណាត់ការនេះបានកើតឡើង ខណៈដែលលោកកំពុង ប្រើពន្ធដើម្បីជំរុញ សហរដ្ឋអាមេរិក ។ វិស័យផលិតកម្ម កាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់អាមេរិក និងសម្រេចបានគោលដៅ គោលនយោបាយផ្សេងទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់ ។
សេតវិមានបានឲ្យដឹងនៅក្នុងតារាងការពិតថា “ការស៊ើបអង្កេតនេះ នឹងវាយតម្លៃហានិភ័យសន្តិសុខជាតិ ដែលកើតឡើងពីការពឹងផ្អែក កាន់តែខ្លាំងឡើងរបស់សហរដ្ឋអាមេរិកលើទង់ដែង ដែលបាននាំចូលក្នុងគ្រប់ទម្រង់របស់វា និងតម្រូវការសក្តានុពល សម្រាប់ដំណោះស្រាយពាណិជ្ជកម្ម ដើម្បីការពារឧស្សាហកម្មក្នុងស្រុក” ។
ប្រភពបានបន្ថែមថា “ការស៊ើបអង្កេតនឹងបញ្ចប់នៅ ក្នុងរបាយការណ៍កំណត់ ភាពងាយរងគ្រោះ នៅក្នុងខ្សែសង្វាក់ ផ្គត់ផ្គង់ទង់ដែង និងផ្តល់នូវអនុសាសន៍ ដើម្បីបង្កើនភាពធន់នៃឧស្សាហកម្មទង់ ដែងក្នុងស្រុករបស់អាមេរិក”៕
ប្រែសម្រួល ឈូក បូរ៉ា
