ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើសន្និសីទនៅថ្ងៃទី២៨ ខែកុម្ភៈ ដើម្បីពិគ្រោះពិភាក្សាអំពីសេចក្តីព្រាងនៃ «របាយការណ៍ការងាររដ្ឋាភិបាល» ដែលក្រុមប្រឹក្សាកិច្ចការរដ្ឋចិនដាក់ជូនហាសន្និបាតលើកទី៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននិតីកាលទី១៤ ពិនិត្យពិភាក្សា។
លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិនធ្វើជាអធិបតីក្នុងសន្និសីទលើកនេះ។
សន្និសីទបានសង្កត់ធ្ងន់ថា ឆ្នាំនេះគឺឆ្នាំបិទបញ្ចប់ផែនការ៥ឆ្នាំទី១៤ ត្រូវបំពេញការងាររដ្ឋាភិបាលក្រោមការដឹកនាំដ៏មុតមាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោក Xi Jinping ជាប្រមុខស្នូល ចាត់ទុកគំនិតសង្គមនិយមដែលមានលក្ខណៈពិសេសរបស់ប្រទេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping ជាទិសដៅការងារ ត្រូវអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវស្មារតីសមាជបក្សកុម្មុយនីស្តចិនលើកទី២០ និងសន្និសីទពេញអង្គលើកទី២ និងលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនតីកាលទី២០ អនុលោមតាមការចាត់ចែងនៃសន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមចិន ប្រកាន់ខ្ជាប់នូវគោលការណ៍ទូទៅនៃការស្វែងរកការវិវឌ្ឍដោយនឹងនរ អនុវត្តទស្សនៈអភិវឌ្ឍន៍ថ្មីយ៉ាងពេញលេញដោយត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយ ពន្លឿនការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ជំរុញយ៉ាងប្រាកដប្រជានូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀតនូវកំណែទម្រងដោយគ្រប់ជ្រុងជ្រោយ ពង្រីកការបើកទូលាយដោយកម្រិតខ្ពស់ កសាងប្រព័ន្ធឧស្សាហកម្មទំនើប សម្រេចភារកិច្ចជាគោលដៅការងារនៃផែនការ៥ឆ្នាំទី១៤ ដោយគុណភាពខ្ពស់ ដើម្បីបង្កើតជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការចាប់ផ្តើមដ៏ល្អប្រសើរនៃផែនការប្រាំឆ្នាំទី១៥៕
