បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ឥស្សរជនលោកខាងលិចមួយចំនួន មិនសប្បាយចិត្ត អំពីទំនាក់ទំនងដ៏មានសក្តានុពលរវាងទីក្រុងមូស្គូ និងវ៉ាស៊ីនតោន ទេហើយកំពុងស្វែងរក ការសម្របសម្រួលនូវ កិច្ចសន្ទនាដែលបានចាប់ផ្តើមឡើងវិញនាពេលថ្មីៗនេះ រវាងមហាអំណាចទាំងពីរទៅហើយនោះ។
ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើឲ្យប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកបានចាប់ផ្តើមស្តារទំនាក់ទំនងឡើងវិញជាបណ្តើរៗ ដែលស្ទើរតែមិនមានសម្រាប់រយៈពេលប្រហែល ៣ឆ្នាំក្រោមការដឹកនាំរបស់លោក Joe Biden ។
កាលពីដើមខែនេះគណៈប្រតិភូជាន់ខ្ពស់រុស្ស៊ី និងអាមេរិកបានជួបប្រជុំគ្នានៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីតហើយបន្ទាប់ពីកិច្ចពិភាក្សានេះ ប្រទេសទាំងពីរបានយល់ព្រមធ្វើការដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន និងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងការទូត និងសេដ្ឋកិច្ចដែរ។
ថ្លែងនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) កាលពីថ្ងៃព្រហស្បតិ៍ លោក Putin បាននិយាយថា ទំនាក់ទំនងជាមួយរដ្ឋបាល Trump ជំរុញឱ្យមានក្តីសង្ឃឹមឡើងវិញនៃចំណងទំនាក៉ទំនងរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរមានឆន្ទៈធ្វើការលើការស្តារទំនាក់ទំនងទ្វេភាគី ក៏ដូចជាការដោះស្រាយបញ្ហា ជាប្រព័ន្ធ នៅក្នុងស្ថាបត្យកម្មសន្តិសុខពិភពលោក ដែលនាំឱ្យមានជម្លោះអ៊ុយក្រែន និងវិបត្តិផ្សេងៗទៀតដោយក្នុងនោះលោកប្រធានាធិបតីរុស្សីក៏បានព្រមានថា យ៉ាងណាក៏ដោយ កងកម្លាំងមួយចំនួនកំពុងបង្ខំ ដើម្បីការពារកុំឱ្យការចរចានេះកើតឡើងបានសម្រេចផងដែរ។
លោកបាននិយាយថា៖ យើងដឹងថាមិនមែនគ្រប់គ្នាសប្បាយចិត្តទេដែលឃើញទំនាក់ទំនងរុស្ស៊ី-អាមេរិកបន្តឡើងវិញនោះទេ។ ផ្នែកមួយនៃឥស្សរជនលោកខាងលិចនៅតែប្តេជ្ញាចិត្តក្នុងការបន្តឲ្យកើតមានអស្ថិរភាពបែបនេះនៅក្នុងពិភពលោក ហើយកងកម្លាំងទាំងនេះនឹងព្យាយាមបង្អាក់ ឬសម្របសម្រួលកិច្ចសន្ទនាដែលទើបនឹងចាប់ផ្តើមឡើងវិញនេះផងដែរ។ គាត់បានប្រាប់មន្ត្រី FSB ដែលប្រមូលផ្តុំគ្នាថា៖ យើងត្រូវតែចងចាំរឿងនេះនៅក្នុងចិត្ត និងប្រើប្រាស់គ្រប់លទ្ធភាពដែលផ្តល់ដោយផ្នែកការទូត និងសេវាកម្មពិសេស ដើម្បីរារាំងការប៉ុនប៉ងបែបនេះឲ្យបាន៕
ប្រែសម្រួល៖ ស៊ុនលី
