ព័ត៌មានអន្តរជាតិ

លោក Putin បង្ហាញនូវក្តីសង្ឃឹម ដែលទទួលបានមក ពីការទំនាក់ទំនងកាទូត ជាមួយនឹងអាមេរិកលើកនេះ

RT News

បរទេស៖យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ទំនាក់ទំនងជាថ្មី រវាងទីក្រុងមូស្គូ និងរដ្ឋបាល របស់ប្រធានាធិបតី អាមេរិក លោក Donald Trump គឺកំពុងបានជំរុញ ឱ្យមានក្តីសង្ឃឹម ថាទំនាក់ទំនងរវាងប្រទេសទាំងពីរ អាចឈានទៅមុ ខក្នុងទិសដៅវិជ្ជមាន។

ការប្រាស្រ័យទាក់ទងគ្នារវាងរុស្ស៊ី និងអាមេរិក បានបែកបាក់យ៉ាងខ្លាំងក្លា ក្រោមការដឹកនាំ របស់អតីតប្រធានាធិបតីអាមេរិក Joe Biden ។

លោក Trump បានព្យាយាមពិនិត្យឡើងវិញ នូវវិធីសាស្រ្តរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះគោលនយោបាយការបរទេស ហើយបានធ្វើការសន្ទនាតាមទូរស័ព្ទយ៉ាង ទូលំទូលាយជាមួយលោកPutin ឡើងវិញនៅថ្ងៃទី១២ខែកុម្ភៈ។

បន្ទាប់ពីនោះ គណៈប្រតិភូរុស្ស៊ី និងសហរដ្ឋអាមេរិក បានបើកកិច្ចប្រជុំកម្រិត ខ្ពស់នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីការបង្កើតការសន្ទនាឡើងវិញ។

ថ្លែងនៅក្នុងកិច្ចប្រជុំ នៃក្រុមប្រឹក្សានៃទីភ្នាក់ងារសន្តិសុខ សហព័ន្ធរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ លោកPutinបាននិយាយថា ទំនាក់ទំនងដំបូងជាមួយរដ្ឋបាល អាមេរិកថ្មីជំរុញឱ្យមានក្តីសង្ឃឹម ជាក់លាក់មួយរវាងភាគីទាំងពីរ ។

ភាគីអាមេរិកបានបង្ហាញ ពីការប្តេជ្ញាចិត្តទៅវិញ ទៅមកដើម្បីធ្វើការ លើការស្តារ ទំនាក់ទំនងអន្តររដ្ឋឡើងវិញ លើការដោះស្រាយជាបណ្តើរៗ នូវបរិមាណដ៏ធំ នៃបញ្ហាជាប្រព័ន្ធ និងជាយុទ្ធសាស្ត្រ ក្នុងស្ថាបត្យកម្មពិភពលោក ដោយក្នុងនោះ លោក Putin​បាន​កត់​សម្គាល់​ថា បញ្ហា​ទាំង​នេះ​ដែល​បាន​ប្រមូល​ផ្តុំ ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទីបំផុត​បាន​បង្ក​ជម្លោះ​អ៊ុយក្រែន និង​វិបត្តិ​ក្នុង​តំបន់​ផ្សេង​ទៀត ៕

ប្រែសម្រួល៖ស៊ុនលី

To Top