បរទេស៖ បទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ មានភាពច្បាស់លាស់៖ ឈូងសមុទ្រម៉ិកស៊ិកបានលុបចោល បន្ទាប់មានរាប់រយឆ្នាំ។ ឈូងសមុទ្រអាមេរិកគឺជាឈ្មោះនៅពេលបច្ចុប្បន្ននេះ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា យ៉ាងណាក៏ដោយ សារព័ត៌មាន Associated Press បានសម្រេចចិត្តរក្សាឈ្មោះដើមសម្រាប់រចនាប័ទ្មរបស់ឈូងសមុទ្រនេះ ហើយក៏កត់សម្គាល់ផងដែរថា លោក ត្រាំ បានផ្លាស់ប្តូរវា។ លោក ដូណាល់ ត្រាំ បានកំណត់ការចូលយកព័ត៌មានរបស់សារព័ត៌មានសកលលោកចំពោះព្រឹត្តិការណ៍ប្រធានាធិបតីមួយចំនួន ប៉ុន្តែត្រូវបានសារព័ត៌មាន AP បានប្តឹងជំទាស់។
ចៅក្រមសហព័ន្ធដែលបើកសវនាការ លើករណីនេះនៅសប្តាហ៍នេះ បានសង្កេតឃើញថា វាហាក់ដូចជាបញ្ហារដ្ឋធម្មនុញ្ញជាក់ស្តែង ដោយបានហៅសកម្មភាពរបស់លោក ដូណាល់ ត្រាំ ថា “ជាការរើសអើងទស្សនៈយ៉ាងច្បាស់” ៕
ប្រែសម្រួលៈ ណៃ តុលា
