វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា រដ្ឋបាលរបស់លោកនឹងចាប់ផ្តើមដំឡើងពន្ធ ២៥ ភាគរយលើទំនិញកាណាដា និងម៉ិកស៊ិក នៅថ្ងៃអង្គារនេះ ខណៈដែលលោក បានចង្អុលបង្ហាញថា មិនមានកន្លែង សម្រាប់ប្រទេសទាំងពីរ ក្នុងការពន្យារពេលកាតព្វកិច្ច ដែលបានគ្រោងទុកនោះទេ នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។
ក្នុងអំឡុងពេលមានសារព័ត៌មានមួយ លោក ត្រាំ ក៏បានបញ្ជាក់សារជាថ្មីថា ពន្ធគយ “ទៅវិញទៅមក” នឹងចាប់ផ្តើមចូលជាធរមាននៅថ្ងៃទី០២ ខែមេសា ខណៈដែលលោកបាននិង កំពុងជំរុញឱ្យដាក់ចេញ នូវអត្រាពន្ធថ្មីពីប្រទេសមួយទៅប្រទេស ដែលនឹងត្រូវដាក់បញ្ចូលទៅ ក្នុងពន្ធគយរបស់ដៃគូពាណិជ្ជកម្ម និងរបាំង មិនមែនពន្ធក្នុងការស្វែងរក “ទៅវិញទៅមក”។
លើសពីនេះទៅទៀត លោកបានចុះហត្ថលេខាលើ បទបញ្ជាប្រតិបត្តិមួយ ដើម្បីដំឡើងពន្ធ ១០ ភាគរយពីមុនលើទំនិញចិន ដោយចោទប្រកាន់ ទីក្រុងប៉េកាំងថា មិនបានជួយធ្វើឱ្យលំហូរចូល នៃសារធាតុ fentanyl និងថ្នាំដទៃទៀតពីប្រទេសចិន ទៅកាន់សហរដ្ឋអាមេរិក ដែលលោកបានឲ្យដឹងថា ជាការគំរាមកំហែង “មិនធម្មតា ដល់អាមេរិក”។
លោកបានលើកឡើងថា”សំខាន់ណាស់ ថ្ងៃអង្គារនេះពន្ធ ២៥ភាគរយ លើកាណាដា និង ២៥ភាគរយ លើម៉ិកស៊ិក នោះនឹងចាប់ផ្តើម។ ដូច្នេះពួកគេនឹងត្រូវមានពន្ធ” លោក ត្រាំ បានឲ្យដឹងក្នុងអំឡុងពេលព្រឹត្តិការណ៍សារព័ត៌មានមួយ ដែលធ្វើឡើងដើម្បីប្រកាសផែនការរបស់ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co. ដើម្បីវិនិយោគ ១០០ ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រផលិតបន្ទះឈីប នៅសហរដ្ឋអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា
