បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ជំនួយគោលនយោបាយ ការបរទេស របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin លោក Yury Ushakov បាននិយាយថា រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូបានសម្រេចចិត្ត ធ្វើកិច្ចចរចាដាច់ដោយឡែក ពីគ្នាផ្តោតលើប្រទេសអ៊ីរ៉ង់ ក្នុងអំឡុងពេលការចរចាកម្រិត ខ្ពស់កាលពីខែមុន នៅទីក្រុងរីយ៉ាដ។
មន្ត្រីជាន់ខ្ពស់អាមេរិក និងរុស្ស៊ី បានជួបប្រជុំគ្នានៅប្រទេសអារ៉ាប៊ីសាអូឌីតក្នុងខែកុម្ភៈ នៅក្នុងកិច្ចចរចាដ៏សំខាន់លើក ដំបូងរវាងប្រទេសមហាអំណាចទាំងពីរ ចាប់តាំងពីការកើនឡើង នៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ២០២២។
លោកបានបញ្ជាក់បែបនេះថា៖ យើងបានពិភាក្សាអំពីស្ថានភាពជុំវិញអ៊ីរ៉ង់ ពិតមែនហើយយើងបាន យល់ព្រមធ្វើការពិភាក្សាដាច់ដោយឡែកពីគ្នាលើបញ្ហានេះ ។ ការលើកឡើងរបស់ លោក Ushakov បានប្រាប់សារព័ត៌មាន កាលពីថ្ងៃអង្គារ នៅពេលសួរអំពីរបាយការណ៍របស់ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ចំពោះឥទ្ធិពល នៃកិច្ចប្រជុំទ្វេភាគីនេះ។
រំលឹកដែរថាកន្លងមកប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសដាក់ទណ្ឌកម្មកាន់តែធ្ងន់លើអ៊ីរ៉ង់ ដោយបង្ហាញពីការវិលត្រឡប់ ទៅកាន់យុទ្ធនាការរបស់គាត់នៃ សម្ពាធអតិបរមាលើប្រទេសអ៊ីរ៉ង់ ក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីបង្អាក់កម្មវិធីនុយក្លេអ៊ែរ បណ្តាញប្រូកស៊ីក្នុងតំបន់ និងសមត្ថភាពសព្វាវុធ របស់រដ្ឋអ៊ីស្លាមនេះផង។
ក្នុងពេលជាមួយគ្នានេះ លោកបានបង្ហាញចំណាប់អារម្មណ៍ ក្នុងការពិនិត្យមើលឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយទីក្រុងតេហរ៉ង់ផងដែរ ក្រៅតែពីការពិចារណា លើកលែងពន្ធ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
