ព័ត៌មានអន្តរជាតិ

លោក Zelensky បង្ហាញជំហ ត្រឡប់ទៅការចុះហត្ថ លេខា លើរ៉ែកម្រវិញ តែមិនប្រកាស សូមទោសឡើយ

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានស្នើឱ្យចុះហត្ថលេខា លើកិច្ចព្រមព្រៀង ដីកម្រជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចប្រជុំដ៏មហន្តរាយមួយ នៅឯសេតវិមានកាលពីសប្តាហ៍មុន ដែលបានបំផ្លាញកិច្ចព្រមព្រៀងនេះប៉ុន្តែ ទោះ​យ៉ាង​ណា លោក​មិន​បាន​សុំ​ទោស​ ដូច​ការ​ទាមទារ​របស់​មន្ត្រី​អាមេរិក​ មួយ​ចំនួន​ទេ។

លោកZelensky និងប្រធានាធិបតីអាមេរិក Donald Trump បានឈានទៅដល់ជម្លោះពាក្យសំដី ដាក់គ្នាជុំវិញបទឈប់បាញ់ ដ៏មានសក្តានុពលនៅក្នុងជម្លោះ អ៊ុយក្រែន ការធានាសន្តិសុខ និង កិច្ចព្រមព្រៀងរ៉ែផងដែរ។

កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ដំណើរការ​ចរចាបាន​បញ្ចប់ទៅដោយការ​ការ​ប្រកួត​គ្នាតាមរយៈពាក្យសំដី​រវាង​មេដឹកនាំ​អ៊ុយក្រែន លោក Trump និង​អនុប្រធានាធិបតី J.D. Vance នៅ​ការិយាល័យ Oval។

នៅពេលចុងក្រោយនេះលោក Zelensky បាននិយាយថា រដ្ឋាភិបាលទីក្រុងគៀវ បានត្រៀមខ្លួនរួច ជាស្រេចដើម្បីធ្វើការឆ្ពោះទៅ រកការបញ្ចប់ជម្លោះយ៉ាងឆាប់រហ័ស ដោយចាប់ផ្តើមជាមួយ នឹងការដោះលែងអ្នកទោសជាបន្ទាន់ និងបទឈប់បាញ់ភ្លាមៗជាមួយនឹង ហើយការហាមឃាត់លើមីស៊ីល យន្តហោះគ្មានមនុស្សបើក រយៈចម្ងាយឆ្ងាយ គ្រាប់បែក លើថាមពល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដទៃ ទៀតផងដែលចាំបាច់ ត្រូវតែបញ្ចូលក្នុងលក្ខខណ្ឌ ។

យ៉ាងណាក្តីលោក​បាន​ហៅ​ការត្រឹមពណ៍នា ហេតុការណ៍​កាល​ពី​សប្តាហ៍​មុន​ថា គួរ​ឲ្យ​សោកស្ដាយ ប៉ុន្តែ​មិន​បានប្រកាស​សុំ​ទោស​អ្វីនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top