ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំថា អាមេរិក នឹងប្រើប្រាស់គ្រប់វិធី ដើម្បីទទួលបានតំបន់ Greenland

RT News

បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានរំលឹកឡើងវិញនូវមហិច្ឆតា របស់លោកក្នុងការកាន់កាប់ទឹកដី ស្វ័យភាពរបស់ប្រទេសដាណឺម៉ាកគឺ Greenland ដោយលោកបានគូសបញ្ជាក់ ពីបញ្ហានេះក្នុងអំឡុង ពេលសុន្ទរកថា សំខាន់មួយកាលពីថ្ងៃអង្គារ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុង Copenhagen (ដាណឺម៉ាក) ពីមុនបានច្រានចោលសំណើរបស់ រដ្ឋបាល លោក ត្រាំ ក្នុងការទិញកោះនេះហើយ បានច្រានចោលការ ទាមទារពីការគាំទ្រសាធារណៈក្នុងតំបន់សម្រាប់ ការផ្លាស់ប្តូរបែបនេះ។

នៅក្នុងសុន្ទរកថាទៅកាន់សម័យប្រជុំរួមនៃសភាអាមេរិកកាលពីថ្ងៃអង្គារ លោក ដូណាល់ ត្រាំ បានអះអាងថា សហរដ្ឋអាមេរិកត្រូវការ Greenland សម្រាប់ ផ្នែកសន្តិសុខជាតិ និងអន្តរជាតិ ហើយបានសម្តែងការគាំទ្រ យ៉ាងខ្លាំងចំពោះសិទ្ធិសម្រេចដោយខ្លួនឯង របស់ប្រជាជនកោះនេះ។

លោក ត្រាំ បានប្រកាសថា “ខ្ញុំគិតថាយើងនឹងទទួលបាន តាមវិធីមួយ ឬមធ្យោបាយផ្សេងទៀត យើងនឹងទទួលវា” ។ លោកបាននិយាយថា សហរដ្ឋអាមេរិកអាចផ្តល់នូវសុវត្ថិភាព និងវិបុលភាពសម្រាប់អ្នករស់នៅ Greenland ដោយសន្យាថានឹងលើកកំពស់ជីវិតនៅលើកោះនេះ “ដល់កម្ពស់ដូចដែលអ្នកមិនធ្លាប់គិតពីមុនមក”។

មានទីតាំងជាយុទ្ធសាស្ត្រនៅជិត តំបន់អាកទិក Greenland ផ្តល់សិទ្ធិឱ្យ សមាជិកណាតូ ដាណឺម៉ាក ទាមទារធនធានធម្មជាតិ របស់ខ្លួនក្រោមច្បាប់អន្តរជាតិ។ សហរដ្ឋអាមេរិករក្សាមូលដ្ឋានទ័ពនៅលើកោះ ដែលជាវត្តមានតាំងពីសង្គ្រាមលោកលើកទី២។ ខណៈដែលលទ្ធភាពរបស់អាមេរិកក្នុងការប្រើកម្លាំងដើម្បីបញ្ចូលតំបន់ Greenland ត្រូវបានគេចាត់ទុកថាមានកម្រិតទាប ប៉ុន្តែយ៉ាងណាក៏ដោយ លោក ត្រាំ មិនបានច្រានចោលលទ្ធភាពនេះ នោះទេ៕
ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top