ព័ត៌មានអន្តរជាតិ

ពន្ធគយរបស់អាមេរិក បង្កើនភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច សម្រាប់ម៉ិកស៊ិក

AFP

ម៉ិកស៊ិក៖ ទីភ្នាក់ងារវាយតម្លៃឥណទានបានព្រមានថា ពន្ធ ២៥ ភាគរយដែលទើបដាក់ដោយសហរដ្ឋអាមេរិក លើការនាំចូលម៉ិកស៊ិកបានធ្វើឱ្យ បរិយាកាសធុរកិច្ចនៅក្នុងប្រទេសម៉ិកស៊ិក កាន់តែអាក្រក់ទៅៗ និងបង្កើនភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមការវាយតម្លៃរបស់ Fitch Ratings ការធ្លាក់ចុះសក្តានុពលអាចជះឥទ្ធិពល យ៉ាងធ្ងន់ធ្ងរដល់ក្រុមហ៊ុនម៉ិកស៊ិក ជាពិសេសក្រុមហ៊ុននៅក្នុងវិស័យសំណង់ លំនៅដ្ឋាន ការលក់រាយ និងឧស្សាហកម្មរថយន្ត។ ទីភ្នាក់ងារនេះបានឲ្យដឹងថា “វិស័យសាជីវកម្មម៉ិកស៊ិកផ្សេងទៀតប្រឈមមុខនឹង ការប៉ះពាល់កម្រិតមធ្យមទៅទាប ដោយសារតែការធ្វើពិពិធកម្ម ឬទីផ្សារជំនួស” ។

នោក្នុងនោះដែរ Fitch ក៏បានចង្អុលបង្ហាញថា ក្រុមហ៊ុនម៉ិកស៊ិកភាគច្រើនមិនទាន់ បានកំណត់ពន្ធចូលទៅក្នុងការព្យាករ ប្រាក់ចំណូលរបស់ពួកគេនៅឡើយទេ។ ពន្ធដែលបានអនុវត្តថ្មីដែលចូលជាធរមាន កាលពីថ្ងៃអង្គារគឺតឹងរ៉ឹងជាងការរំពឹងទុករបស់ទីភ្នាក់ងារដំបូង។ Fitch បានរំពឹងថា នឹងមានការពន្យារពេលក្នុងការអនុវត្ត ឬវិសាលភាពមានកំណត់បន្ថែមទៀត នៃការនាំចូលដែលរងផលប៉ះពាល់។

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញពីភាពត្រឹមត្រូវនៃពន្ធគយដោយលើកឡើង ពីការខិតខំប្រឹងប្រែងមិនគ្រប់គ្រាន់របស់ម៉ិកស៊ិកក្នុ ងការដោះស្រាយការធ្វើចំណាកស្រុក និងការជួញដូរគ្រឿងញៀន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top