ព័ត៌មានអន្តរជាតិ

មេធាវីថា ប្រធានាធិបតី Yoon Suk Yeol ប្រហែលជាមិនត្រូវបាន ដោះលែងភ្លាមៗនោះទេ ព្រោះរដ្ឋអាជ្ញាអាចប្តឹងឧទ្ធរណ៍

បរទេស៖ តុលាការកូរ៉េខាងត្បូង បានលុបចោលដីកាចាប់ខ្លួនប្រធានាធិបតី Yoon Suk Yeol នៅថ្ងៃសុក្រនេះ ដោយបើកផ្លូវឱ្យមានការ ដោះលែងលោកចេញពីពន្ធនាគារ បន្ទាប់ពីការចាប់ខ្លួនលោកកាល ពីពាក់កណ្តាលខែមករា លើការចោទប្រកាន់ពីបទបះបោរ ជុំវិញការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លី ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា តុលាការក្រុងសេអ៊ូលបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេចក្តីសម្រេចរបស់ខ្លួនគឺ ផ្អែកលើពេលវេលានៃការចោទប្រកាន់ ដែលបានកើតឡើងបន្ទាប់ពីរយៈពេល នៃការឃុំខ្លួនដំបូងបានផុតកំណត់ ហើយបានកត់សម្គាល់ “អំពីភាពស្របច្បាប់” នៃដំណើរការស៊ើបអង្កេតដែលពាក់ព័ន្ធ នឹងភ្នាក់ងារពីរដាច់ដោយឡែកពីគ្នា។

យ៉ាងណាក៏ដោយ មេធាវីរបស់លោក Yoon ក៏បាននិយាយថា គាត់ប្រហែលជាមិនត្រូវ បានដោះលែងភ្លាមៗទេ ព្រោះរដ្ឋអាជ្ញាអាចប្តឹងឧទ្ធរណ៍បាន។ ការិយាល័យរដ្ឋអាជ្ញាមិនបាន ធ្វើអត្ថាធិប្បាយភ្លាមៗ អំពីការសម្រេចនេះទេ។

ក្រុមមេធាវីការពារក្តីបានអះអាងថា ដីកាដែលចេញនៅថ្ងៃទី ១៩ ខែមករា ដែលបន្តការឃុំខ្លួនលោក Yoon គឺមិនត្រឹមត្រូវទេ ពីព្រោះសំណើដែលដាក់ដោយ ព្រះរាជអាជ្ញាមានកំហុសតាមនីតិវិធី។

នៅថ្ងៃទី១៥ ខែមករា លោក Yoon បានក្លាយជាប្រធានាធិបតីស្ថិតក្នុង តំណែងដំបូងគេដែលត្រូវបានចាប់ខ្លួន ពីបទឧក្រិដ្ឋបន្ទាប់ពីប៉ុន្មានថ្ងៃ នៃការប្រឈមមុខដាក់គ្នា រវាងឆ្មាំប្រធានាធិបតី និងអាជ្ញាធរ ពេលចុះចាប់ខ្លួន។ មេធាវីរបស់លោក Yoon បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការសម្រេចចិត្តរបស់តុលាការក្នុង ការលុបចោលការចាប់ខ្លួន គឺបានបង្ហាញពីនីតិរដ្ឋរបស់ប្រទេសនេះ នៅរស់” ។


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top