ព័ត៌មានអន្តរជាតិ

មហាសេដ្ឋី Elon Musk ចោទមេដឹកនាំអឺរ៉ុបថា ចង់ឱ្យមានសង្គ្រាមជារៀងរហូតនៅអ៊ុយក្រែន

RT News

បរទេស៖ មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី X កាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំអ៊ឺរ៉ុបដែលកំពុងជំរុញប្រឆាំងនឹង កិច្ចព្រមព្រៀងសន្តិភាពក្នុងប្រទេសអ៊ុយក្រែន ដោយចង់បានស្ថានភាពនៃសង្រ្គាមជារៀងរហូត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ការលើកឡើងរបស់លោក Elon Musk ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងវីដេអូថ្មីៗ របស់នាយករដ្ឋមន្ត្រីដាណឺម៉ាក លោក Mette Frederiksen ដែលលើកហេតុផលថា សន្តិភាពក្នុងប្រទេសអ៊ុយក្រែនអាចមាន គ្រោះថ្នាក់ជាងជម្លោះដែលកំពុងបន្តជាមួយរុស្ស៊ី។

លោក Elon Musk ដែលបច្ចុប្បន្នក៏ជាទីប្រឹក្សាជាន់ខ្ពស់ របស់ប្រធានាធិបតីអាមេរិក Donald Trump បានអំពាវនាវម្តងហើយម្តងទៀតឱ្យដោះស្រាយជម្លោះដោយសន្តិវិធី ហើយបាននិយាយប្រឆាំងនឹង ការបន្តជំនួយយោធាដល់ទីក្រុង គៀវ ដោយសំអាងថា ជំនួយយោធាវាអាចនាំឱ្យមានការកើនឡើងជម្លោះ និងប្រថុយនឹងការប្រឈមមុខដាក់គ្នាផ្នែកនុយក្លេអ៊ែរ។

ឆ្លើយតបទៅនឹងការបង្ហោះដែលបង្ហាញពី សុន្ទរកថាចុងក្រោយរបស់លោក Frederiksen, លោកបានអះអាងថា មេដឹកនាំអឺរ៉ុបមួយចំនួន “ចង់បានសង្រ្គាមជារៀងរហូត” ហើយបានចោទសួរថាតើ មានមនុស្សប៉ុន្មាននាក់ទៀតនឹងត្រូវបាត់បង់ជីវិត។

លោក Musk បានសរសេរថា តាមតក្កវិជ្ជារបស់ពួកគេ វាមិនដែលបញ្ចប់ឡើយ, “តើ​មាន​ឪពុក​ម្តាយ​ប៉ុន្មាន​នាក់​ទៀត​ដែល​គ្មាន​កូន? តើមានកូនប៉ុន្មាននាក់ទៀតដែលគ្មានឪពុក?

លោក Frederiksen នាយករដ្ឋមន្ត្រីដាណឺម៉ាក បាននិយាយកាលពីខែមុនថា “សន្តិភាពនៅអ៊ុយក្រែនពិតជាគ្រោះថ្នាក់ ជាងសង្រ្គាមដែលកំពុងបន្តនៅពេលនេះ”, លោកបានប្រាប់អ្នកកាសែតកាលពីដើមសប្តាហ៍នេះថា “អ៊ុយក្រែនត្រូវតែឈ្នះសង្រ្គាមនេះ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top