ព័ត៌មានអន្តរជាតិ

លោក ត្រាំ ត្អូញត្អែរពីកិច្ចព្រមព្រៀងសន្តិសុខ ជាមួយប្រទេសជប៉ុន ដែលមិនមានការតបស្នង

kyodo

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានត្អូញត្អែរថា សន្ធិសញ្ញាសន្តិសុខដែលមានអាយុកាលរាប់ទសវត្សរ៍ របស់ប្រទេសរបស់លោកជាមួយប្រទេសជប៉ុន គឺមិនមានការតបស្នងទៅវិញទៅមកទេ ខណៈដែលលោកបង្កើនសម្ពាធលើសម្ព័ន្ធមិត្ត ឱ្យបង្កើនការចំណាយលើវិស័យការពារជាតិ និងទិញផលិតផលអាមេរិកបន្ថែមទៀត។

ពេលកំពុងនិយាយទៅកាន់ អ្នកសារព័ត៌មាននៅក្នុងការិយាល័យ Oval លោក ត្រាំ បានលើកឡើងថា “ខ្ញុំស្រឡាញ់ប្រទេសជប៉ុន។ យើងមានទំនាក់ទំនងល្អជាមួយប្រទេសជប៉ុន ប៉ុន្តែយើងមានកិច្ចព្រមព្រៀងគួរឱ្យចាប់អារម្មណ៍ ជាមួយប្រទេសជប៉ុន ដែលយើងត្រូវការពារពួកគេ ប៉ុន្តែពួកគេមិនចាំបាច់ការពារយើងនោះទេ” ។

លោក​បាន​បន្ដថា “នោះ​ជា​របៀប​ដែល​កិច្ច​ព្រម​ព្រៀង​នេះត្រូវបានធ្វើឡើង ហើយ​ដោយ​វិធី​នេះ ពួក​គេ​រក​ប្រាក់​ចំណេញ​ជាមួយ​យើង​ខាង​សេដ្ឋកិច្ច”។  “ខ្ញុំពិតជាចង់សួរថាអ្នកណាជា អ្នកបង្កើតកិច្ចព្រមព្រៀងទាំងនេះ?”។

ការលើកឡើងរបស់លោក ត្រាំ ចំពោះប្រទេសជប៉ុនបានកើតឡើង ខណៈពេលដែលលោក កំពុងចោទប្រកាន់បណ្តាប្រទេសអ៊ឺរ៉ុបថា “កាត់ផ្តាច់” សហរដ្ឋអាមេរិក ក្នុងពាណិជ្ជកម្ម ខណៈពេលដែលមិនបានបង់ប្រាក់គ្រប់គ្រាន់ សម្រាប់សន្តិសុខជាតិរបស់ពួកគេ ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top