ព័ត៌មានអន្តរជាតិ

ចិន ព្រមាននឹង​ចាត់​វិធានការ​តបត​នឹង ​សម្ពាធ​តាម​អំពើ​ចិត្តរបស់អាមេរិក

xinhua

ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ប្រទេសចិន ពិតជានឹងចាត់វិធានការតបត ចំពោះសម្ពាធតាមអំពើចិត្ត នៅពេលធ្វើអត្ថាធិប្បាយលើការផ្លាស់ប្តូររបស់សហរដ្ឋអាមេរិក ក្នុងការដាក់ពន្ធបន្ថែមលើទំនិញរបស់ចិន ដោយប្រើបញ្ហាសារធាតុ fentanyl ជាលេស។

លោក វ៉ាង យី បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅខាងក្រៅសម័យប្រជុំលើកទី ៣ នៃសភាប្រជាជនជាតិលើកទី ១៤ ថា “ទំនាក់ទំនងធុរកិច្ចចិន-អាមេរិក គឺផ្អែកលើទំនាក់ទំនងពីរផ្លូវ និងទៅវិញទៅមក។

ដោយ​លើក​ឡើង​ពី​សំណាក់​ជនជាតិ​ចិន​ដែល​ឲ្យដឹងថា “ប្រសិនបើ​សកម្មភាព​របស់​គេ​បរាជ័យ ចូរ​រក​មើល​ហេតុផល​ក្នុង​ខ្លួន” លោក វ៉ាង យី បាន​ជំរុញ​ឱ្យ​សហរដ្ឋអាមេរិក ពិនិត្យមើលទៅ​លើ​អ្វី​ដែល​បាន​កើត​ឡើង​ជា​មុន​សិន។

លោកបានលើកឡើងថា សហរដ្ឋអាមេរិកគួរតែគិតឡើងវិញ នូវអ្វីដែលខ្លួនសម្រេចបានពីសង្គ្រាមពន្ធដារ និងពាណិជ្ជកម្មប៉ុន្មានឆ្នាំមកនេះ ថាតើឱនភាពពាណិជ្ជកម្មរបស់ខ្លួនបានពង្រីក ឬរួមតូច ថាតើការផលិតរបស់ខ្លួនមានការប្រកួតប្រជែងច្រើន ឬតិច ថាតើអតិផរណាបានកើនឡើង ឬធ្លាក់ចុះ ហើយថាតើជីវិតរបស់ប្រជាជនខ្លួនបានប្រសើរឡើង ឬអាក្រក់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top