ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីប៉ូឡូញ លើកឡើងថាប្រទេសរបស់លោក គួរតែអាចមានគ្រាប់បែកនុយក្លេអ៊ែរនៅក្នុងឃ្លាំងអាវុធ

kyodo

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយថា ប្រទេសប៉ូឡូញគួរតែបន្តការទទួលបានអាវុធនុយក្លេអ៊ែរ ដែលអាចតាមរយៈការចូលរួមក្នុងគំនិតផ្តួចផ្តើមឆ័ត្រនុយក្លេអ៊ែររបស់បារាំងឬ France’s nuclear umbrella។

កាលពីថ្ងៃសុក្រ លោក Tusk បានប្រាប់សភាប៉ូឡូញថា ប្រទេសនេះចាំបាច់ត្រូវទទួលបានសមត្ថភាពយោធាកម្រិតខ្ពស់ ដើម្បីពង្រឹងការការពារជាតិ។

គួរឲ្យដឹងដែរថាការកត់សម្គាល់របស់គាត់កើតឡើងបន្ទាប់ពីប្រធានាធិបតីបារាំង Emmanuel Macron បានស្នើឡើងកាលពីដើមសប្តាហ៍នេះ ពង្រីកការរារាំងនុយក្លេអ៊ែររបស់បារាំងដល់សមាជិកសហភាពអឺរ៉ុបផ្សេងទៀត ដើម្បីដោះស្រាយ ការគំរាមកំហែង ដែលសន្មត់ថាបង្កឡើងដោយរុស្ស៊ី។

យោងតាមការបញ្ជាក់បន្ថែមដោយលោក ​​Tusk បានឲ្យដឹងទៀតថារដ្ឋាភិបាលទីក្រុងវ៉ារស្សាវ៉ាកំពុងមាន ការពិភាក្សាយ៉ាងច្បាស់លាស់មួយ ជាមួយទីក្រុងប៉ារីសអំពីគំនិតឆ័ត្រនុយក្លេអ៊ែរនេះ។

លោក​បាន​បញ្ជាក់​ថា​៖ប្រទេស​ប៉ូឡូញ​ត្រូវ​ការ​តាម​ដាន​សមត្ថភាព​ទំនើប​បំផុត​ដែល​ទាក់ទង​នឹង​អាវុធ​នុយក្លេអ៊ែរ​ព្រម​ទាំង​អាវុធ​ទំនើបៗ​មិន​ធម្មតា​ជាច្រើនទៀតហើយបន្ថែមពីនោះលោក នាយករដ្ឋមន្ត្រីបានប្រកាសថា រដ្ឋាភិបាលវ៉ារស្សាវ៉ា មិនខ្វល់ពីការរិះគន់ជុំវិញការកសាងយោធារបស់ខ្លួនទេ ហើយនឹងចាត់វិធានការណាក៏ដោយដែលខ្លួនយល់ថាចាំបាច់ ដើម្បីពង្រឹងការការពារជាតិដោយខ្លួនឯង៕

ប្រែសម្រួល៖ ស៊ុនលី

To Top