ព័ត៌មានអន្តរជាតិ

១. សមាជិក​សន្ធិសញ្ញា​របស់​អង្គការ​សហ​ប្រជាជាតិ បញ្ជាក់​ជា​ថ្មី​ថា​គ្មាន​គោល​នយោបាយ​នុយក្លេអ៊ែរ ដើម្បី​ប្រជុំ​ឡើង​វិញ​នៅ​ឆ្នាំ​២០២៦ នោះទេ

kyodo

តូក្យូ៖ រដ្ឋភាគីនៃសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអែររបស់អង្គការសហប្រជាជាតិ បានអនុម័តសេចក្តីប្រកាសមួយដោយបញ្ជាក់ពីការគំរាមកំហែង ដែលមានស្រាប់នៃអាវុធនុយក្លេអ៊ែរបង្កដល់មនុស្សជាតិ និងបន្តការលុបបំបាត់អាវុធបែបនេះ។

សមាជិកក៏បានយល់ព្រមរៀបចំនៅចុងឆ្នាំ២០២៦ នូវសន្និសីទដំបូងរបស់ពួកគេក្នុងគោលបំណងពិនិត្យមើលការអនុវត្តសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ ដែលបានចូលជាធរមាននៅឆ្នាំ២០២១។

សេចក្តីថ្លែងការណ៍ដែលបញ្ជាក់ពី “ការប្តេជ្ញាចិត្តមិនផ្លាស់ប្តូររបស់ភាគី ដើម្បីដោះស្រាយការគំរាមកំហែងដែលមានស្រាប់ដែលអាវុធនុយក្លេអ៊ែរបង្កឱ្យមនុស្សជាតិ” ត្រូវបានអនុម័តនៅចុងបញ្ចប់នៃកិច្ចប្រជុំលើកទី៣ របស់សមាជិកនៅទីក្រុងញូវយ៉ក។

កតិកាសញ្ញានេះតម្រូវឱ្យប្រទេសសមាជិករបស់ខ្លួនបោះបង់ចោលការទប់ស្កាត់នុយក្លេអ៊ែរ ហើយគ្មានប្រទេសណាក្នុងចំណោមប្រទេសទាំងប្រាំដែលទទួលស្គាល់អាវុធនុយក្លេអ៊ែរបានយល់ព្រមលើវានោះទេ។

មិនដូចកិច្ចប្រជុំពីរលើកមុននៃប្រទេសហត្ថលេខីក្នុងឆ្នាំ២០២២ និង ២០២៣ គ្មានប្រទេសណាតូបានបញ្ជូនអ្នកសង្កេតការណ៍ទៅជុំចុងក្រោយដែលមានរយៈពេលប្រាំថ្ងៃនៅទីស្នាក់ការអង្គការសហប្រជាជាតិនោះទេ។

ជាហេតុផលសម្រាប់អវត្តមាន ប្រទេសមួយចំនួនរបស់អង្គការណាតូបានឲ្យដឹងថា សម្ព័ន្ធមិត្តបានរិះគន់ និងច្រានចោលសន្ធិសញ្ញា ហើយគួរតែប្រកាន់ខ្ជាប់នូវជំហរនោះជាមួយគ្នា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top