ប៉េកាំង៖ អ្នកការទូតកំពូលរបស់ចិនលោក វ៉ាង យី បានព្រមានជប៉ុន កុំឱ្យជ្រៀតជ្រែកក្នុងកិច្ចការដែលទាក់ទងនឹងតៃវ៉ាន់ ដោយថាវានឹង “បង្កជាបញ្ហា” សម្រាប់ខ្លួនឯង បើទោះបីជាទំនាក់ទំនងទ្វេភាគីថ្មីៗនេះបានបង្ហាញសញ្ញានៃភាពប្រសើរឡើងក៏ដោយ។
នៅក្នុងសន្និសីទសារព័ត៌មាន ដែលធ្វើឡើងក្នុងសម័យប្រជុំសភាប្រចាំឆ្នាំនេះ លោក វ៉ាង យី ក៏បានឲ្យដឹងផងដែរថា ប្រទេសចិននឹង “ប្រឆាំងយ៉ាងម៉ឺងម៉ាត់” នូវសម្ពាធរបស់សហរដ្ឋអាមេរិក បន្ទាប់ពីរដ្ឋបាលប្រធានាធិបតីលោក ដូណាល់ ត្រាំ បានដំឡើងពន្ធបន្ថែមទ្វេដងលើការនាំចូលទាំងអស់ពីប្រទេសនេះដល់ ២០ ភាគរយកាលពីដើមសប្តាហ៍នេះ។
ស្តីពីទំនាក់ទំនងរបស់ចិន ជាមួយជប៉ុន រដ្ឋមន្ត្រីការបរទេសបានកត់សម្គាល់ពី “សន្ទុះវិជ្ជមាននៃការប្រសើរឡើង” ចាប់តាំងពីប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីជប៉ុនលោល Shigeru Ishiba បានព្រមព្រៀងគ្នានៅប្រទេសប៉េរូកាលពីខែវិច្ឆិកា ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលលើកដំបូងរបស់ពួកគេ ដើម្បីលើកកម្ពស់ទំនាក់ទំនងជាយុទ្ធសាស្ត្រ និងផលប្រយោជន៍ទៅវិញទៅមក។
លោក វ៉ាង យី បានឲ្យដឹងថា ឆ្នាំនេះ គឺជាខួបលើកទី៨០ ចាប់តាំងពីការបញ្ចប់ការគ្រប់គ្រងអាណានិគមរបស់ជប៉ុនលើកោះតៃវ៉ាន់ ហើយបានរិះគន់បុគ្គលមួយចំនួននៅក្នុងប្រទេសជប៉ុន” សម្រាប់ការបន្ដធ្វើការនៅក្នុងស្រមោល សម្រាប់អ្វីដែលគេហៅថា កងកម្លាំងឯករាជ្យតៃវ៉ាន់។
អ្នកការទូតកំពូលរូបនេះ បានព្រមានថា “ការបង្កបញ្ហាក្នុងនាមតៃវ៉ាន់ គឺការអញ្ជើញបញ្ហាសម្រាប់ប្រទេសជប៉ុន” ដោយសំដៅលើការអះអាង ដែលថា “ភាពអាសន្នសម្រាប់តៃវ៉ាន់ ក៏នឹងក្លាយជាលក្ខខណ្ឌ សម្រាប់ប្រទេសជប៉ុន” ដែលត្រូវបានគាំទ្រដោយអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ៕
ប្រែសម្រួល ឈូក បូរ៉ា
