បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានបង្ហាញផែនការបង្កើនទំហំយោធារបស់ប្រទេសនេះលើសពីទ្វេដងពោលគឺទៅដល់ ៥០ម៉ឺននាក់។
ថ្លែងនៅក្នុងសភាប៉ូឡូញកាលពីថ្ងៃសុក្រ លោក Tusk បាននិយាយថា ប្រទេសប៉ូឡូញត្រូវតែត្រៀមខ្លួនសម្រាប់ជម្លោះណាមួយដែលអាចកើតឡើងនាពេលអនាគត និងពង្រឹងវិស័យការពារជាតិរបស់ខ្លួន។
លោក Tusk បានរំលឹកឡើងវិញនូវការអះអាងមុនរបស់គាត់ដែលថារុស្ស៊ី បង្កការគំរាមកំហែងដល់អឺរ៉ុបដោយនិយាយថាទីក្រុងមូស្គូ អាចចាប់ផ្តើមប្រតិបត្តិការពេញលេញប្រឆាំងនឹងគោលដៅធំជាងអ៊ុយក្រែនក្នុងរយៈពេល៣ ទៅ៤ឆ្នាំ។
ទោះបីជាយ៉ាងណាក្តី ដែលរុស្ស៊ីបានច្រានចោលម្តងហើយម្តងទៀតថាគ្មានមូលដ្ឋាន។ គាត់បានប្រកែកថាប៉ូឡូញត្រូវតែបម្រើជា “បន្ទាយ” ដើម្បីការពារផ្នែកខាងកើតរបស់ណាតូ ហើយគួរតែពង្រីកសមត្ថភាពយោធារបស់ខ្លួន។
គួរឲ្យដឹងដែរថាការកត់សម្គាល់របស់លោក Tuskបានកើតឡើងមួយថ្ងៃបន្ទាប់ពីមេដឹកនាំសហភាពអឺរ៉ុបបានអនុម័តផែនការចំណាយយោធាដ៏សំខាន់មួយដើម្បីអាចដកយកប្រាក់រាប់ពាន់លានអឺរ៉ូដើម្បីបង្កើតសមត្ថភាពការពារជាតិរបស់ខ្លួនដែលអាចមានប្រមាណជា ៨០០ពាន់លានអឺរ៉ូ ឬ ៨៤០ពាន់លានដុល្លារ ដែលវាស្មើនឹងពីរដងនៃការចំណាយការពារសរុបរបស់សហភាពអឺរ៉ុបក្នុងឆ្នាំ២០២៤៕
ប្រែសម្រួល៖ ស៊ុនលី
