ព័ត៌មានអន្តរជាតិ

អ៊ុយក្រែនបាត់បង់សិទ្ធ ក្នុងការដំណើរការជាមួយនឹងប្រព័ន្ធផ្កាយរណប ប្រភេទពាណិជ្ជកម្មជាមួយនឹងអាមេរិក

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីភ្នាក់ងារស៊ើបការណ៍ទទួលបន្ទុកកិច្ចការងារ ភូមិសាស្ត្រជាតិរបស់សហរដ្ឋអាមេរិកហៅកាត់ថា NGA បានឈានទៅដល់ការបញ្ឈប់ការផ្តល់រូបភាពផ្កាយរណបដល់អ៊ុយក្រែនហើយ។

គេដឹងថាវាគឺជាខ្ទង់ចំណាយដោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នេះបើតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារនេះហើយបើយោងតាម សេចក្តី​សម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​តាម​ការណែនាំ​របស់​លោក​ប្រធានាធិបតី Donald Trump ស្ដីពី​ការ​គាំទ្រ​ដល់​អ៊ុយក្រែន។

ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីការបង្កកនាពេលថ្មីៗនេះ របស់ទីក្រុងវ៉ាស៊ីនតោនលើការចែកចាយអាវុធបន្ថែមទៀត និងការចែករំលែកព័ត៌មានសម្ងាត់ជាមួយទីក្រុងគៀវ ដែលជាហេតុធ្វើឱ្យមានការប៉ះទង្គិចគ្នាកាលពីថ្ងៃសុក្រមុនរវាងមេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky និងប្រធានាធិបតី Trump និងអនុប្រធានាធិបតី J.D. Vance នៅសេតវិមាន។

គួរឲ្យដឹងដែរថាប្រមុខរដ្ឋអាមេរិកបានចោទប្រកាន់ Zelensky ពីភាពមិនស្មោះត្រង់ និង លេងល្បែងជាមួយសង្គ្រាមលោកលើកទី៣ដោយបដិសេធមិនស្វែងរកសន្តិភាពជាមួយរុស្ស៊ី។

កាលពីថ្ងៃសុក្រ កាសែត Washington Post, ABC News និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនទៀតបានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍ពីទីភ្នាក់ងារខ្លួនឯងថា NGA បាន ឈានទោដល់ការផ្អាកការចូលប្រើប្រាស់របស់ អ៊ុយក្រែន ជាបណ្តោះអាសន្ន ចំពោះរូបភាពផ្កាយរណបពាណិជ្ជកម្មដែលទិញដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកតែម្តង៕

ប្រែសម្រួល៖ ស៊ុនលី

To Top