ព័ត៌មានអន្តរជាតិ

ខ្មាន់កាំភ្លើងប៉ុនប៉ង បាញ់សម្លាប់ទីភ្នាក់ងារ សំងាត់អាមេរិកម្នាក់ នៅក្បែរអគារសេតវិមាន

RT News

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ទីភ្នាក់សំងាត់អាមេរិកម្នាក់ត្រូវបានគេរាយការណ៍ កាលពីថ្ងៃអាទិត្យថាបានរងការបាញ់ប្រហារ ពីបុរសម្នាក់នៅជិតអគារសេតវិមានបន្ទាប់ ពីការប្រឈមមុខដាក់គ្នា ដោយប្រដាប់អាវុធ។

ទីភ្នាក់ងារ​សំងាត់អាមេរិកបានប្រកាស​ថា ក្រុម​មន្ត្រី​បាន​ប្រទះ​ឃើញ​រថយន្ត​របស់​បុរស​នោះ ហើយ​បាន​ដាក់​គាត់​នៅ​ក្បែរ​នោះ​ដោយ​មាន​កាំភ្លើង​មួយ​ដើមផងហើយនេះ បាន​នាំ​ឱ្យ​មាន​ការ​ប្រឈម​មុខ​ ដាក់​គ្នា​ដោយ​ប្រដាប់​អាវុធតែម្តង។ ឧបទ្ទវហេតុនេះបានកើតឡើង នៅខាងលិចសេតវិមាន។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ដែរថា ៖កាលពីព្រឹកថ្ងៃសៅរ៍ ប៉ូលីសក្នុងតំបន់បានចែករំលែកព័ត៌មានអំពីបុគ្គលធ្វើអត្តឃាត ដែលអាចនឹងកំពុងធ្វើដំណើរទៅកាន់ទីក្រុង Washington DC ពីរដ្ឋ Indianaហើយនៅ​ពេល​មន្ត្រី​ចុះ​ទៅ​ជិត បុគ្គល​ម្នាក់នោះក៏មានការ​ផ្ទុះ​អាវុធកើតឡើង ហើយ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ប្រដាប់​អាវុធ​ក៏បាន​កើត​ឡើង។

ទោះបីជាយ៉ាងណាក្តី ជាលទ្ធផលជន​សង្ស័យ​ គឺជាអ្នកទទួលរងរបួស និងត្រូវ​បាន​គេ​ដឹក​ទៅ​ កាន់​មន្ទីរ​ពេទ្យ​ក្បែរ​នោះ ហើយ​ស្ថានភាព​របស់​គេ​នៅ ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេខណៈដែល ហេតុការណ៍​នេះ ​ស្ថិត​ក្រោម ​ការ​ស៊ើបអង្កេតបន្តទៀតនៅឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

To Top