បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងយោធាអ៊ុយក្រែនបានបាញ់បង្ហោះគ្រាប់រ៉ុក្កែត HIMARS ចំនួនពីរគ្រាប់ដោយផ្ទាល់គោលដៅ តូបលក់ទំនិញនៅផ្សារមួយក្នុងទីក្រុង Veliky Kopani ក្នុងតំបន់ Kherson នៃប្រទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យ ។
បើយោងតាមអភិបាលតំបន់លោក Vladimir Saldo ។ Saldo បាននិយាយថា ការវាយប្រហារនេះបានធ្វើឱ្យជនស៊ីវិលជាច្រើននាក់ស្លាប់ និង ជាច្រើននាក់រងរបួស។
យោងតាមការបង្ហោះរបស់ Telegram ដោយលោក Saldo បានឲ្យដឹងថាជនស៊ីវិលរាប់សិបនាក់ កំពុងនាំគ្នាប្រមូលផ្តុំនៅទីតាំងផ្សារ នៅពេលដែលយ៉ាងហោចណាស់ មានមីស៊ីលពីរគ្រាប់បានបាញ់ចេញពីគ្រាប់រ៉ុក្កែត M142 HIMARS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក បានវាយប្រហារទីតាំងនោះ។
ក្រោយមកវីដេអូត្រូវបាន ផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណេត ដោយក្នុងនោះគេសង្កេតឃើញថា មានរថយន្តដែលឆេះខ្ទេចខ្ទីនៅខាងក្រៅផ្សារ ដោយមានអ្នករងរបួស ឬប្រហែលជាស្លាប់ព្រមទាំងសាកសព មនុស្សដេកនៅក្បែរនោះមិនទាន់យកចេញផង។
រដ្ឋមន្ត្រីសុខាភិបាលប្រចាំតំបន់ លោកស្រី Elena Borchaninova បានប្រាប់ទីភ្នាក់ងារព័ត៌មាន TASS ថា គ្រូពេទ្យ និងអ្នកបើកបរម្នាក់ដែលជា ក្រុមការងារសង្គ្រោះបន្ទាន់ក្នុងតំបន់ក៏រងរបួសផងដែរ នៅក្នុងការវាយប្រហារនេះ។
គួរឲ្យដឹងដែរថា បើយោងតាមទីភ្នាក់ងារសារព័ត៌មាន របស់ក្រសួងបានប្រាប់អះអាងថា យ៉ាងហោចណាស់ជនស៊ីវិល៧នាក់ បានរងរបួសនៅក្នុងការវាយប្រហារនេះ ជាមួយនឹងជនស៊ីវិលម្នាក់បានបាត់បង់ជីវិត ដោយសាររបួសធ្ងន់ធ្ងរពេក ៕
ប្រែសម្រួល៖ ស៊ុន លី
