បរទេស៖ ជាមួយនឹងភាព ច្របូកច្របល់ នៃបញ្ហាពន្ធគយ ការបញ្ឈប់ការងារ និងការបង្កកការចំណាយ របស់រដ្ឋាភិបាលអាមេរិក គឺមានការព្រួយបារម្ភ កាន់តែខ្លាំងឡើង ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ អាចនឹងធ្វើច្រើនជាងនេះ ដែលនឹងធ្វើឱ្យប៉ះពាល់ ដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិក ជាជាងដោះស្រាយ ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីផ្សារការងារនៅតែមានសុខភាពល្អ ជាមួយនឹងអត្រាគ្មានការងារ ធ្វើ ៤,១ភាគរយ និងការងារ ១៥១.០០០កន្លែង ត្រូវបានបន្ថែម នៅក្នុងខែកុម្ភៈ ហើយលោក ត្រាំ មានចេតនាដោយទាក់ទាញការ ចាប់អារម្មណ៍លើការវិនិយោគ ដោយក្រុមហ៊ុន Apple និង Taiwan Semiconductor Manufacturing Company ដើម្បីបង្ហាញថា លោកកំពុងផ្តល់លទ្ធផល ។
យ៉ាងណាក៏ដោយ របាយការណ៍ការងារ កាលពីថ្ងៃសុក្រក៏បានរកឃើញផងដែរថា ចំនួនអ្នក ដែលជាប់គាំងធ្វើការក្រៅម៉ោង ដោយសារតែស្ថានភាពសេដ្ឋកិច្ច បានកើនឡើងចំនួន ៤៦០.០០០ កាលពីខែមុន។ នៅក្នុងវិស័យលំហែកាយ និងបដិសណ្ឋារកិច្ច ដែលឆ្លុះបញ្ចាំងពីអ្នកប្រើប្រាស់ ដែលមានប្រាក់បន្ថែមក្នុងការចំណាយ គឺមាន ការងារ ១៦.០០០កន្លែង ត្រូវបានបាត់បង់ ហើយរដ្ឋាភិបាលសហព័ន្ធបានកាត់បន្ថយប្រាក់បៀវត្សរ៍ របស់ខ្លួនចំនួន ១០.០០០កន្លែង នៅក្នុងការ ជូនដំណឹងដ៏មានសក្តានុពលមួយ ដែលត្រូវបានបន្លឺឡើងដោយទីផ្សារភាគហ៊ុន ទំនុកចិត្តអ្នកប្រើប្រាស់ និងវិធានការផ្សេងទៀត នៃកន្លែងដែលសេដ្ឋកិច្ចត្រូវបានដឹកនាំ។
ចាប់តាំងពីខែមករាមក សន្ទស្សន៍ នៃភាពមិនប្រាកដប្រជា នៃគោលនយោបាយសេដ្ឋកិច្ច គឺបានកើនឡើង ៤១ភាគរយ ដល់កម្រិត ៣៣៤,៥ កាលពីអតីតកាលជាសញ្ញា នៃការធ្លាក់ចុះសេដ្ឋកិច្ច ។ លោក Nicholas Bloom សេដ្ឋវិទូនៃសាកលវិទ្យាល័យ Stanford និងជាសហអ្នកបង្កើតសន្ទស្សន៍ ភាពមិនប្រាកដប្រជា បាននិយាយថា វាមិនច្បាស់ទេ ថាតើវានឹងដំណើរការយ៉ាងដូចម្តេច ប៉ុន្តែគាត់មានការព្រួយបារម្ភ។
លោកបាននិយាយថា “ខ្ញុំមានការបារម្ភកាន់តែខ្លាំងឡើងថា យើងនឹងចូលទៅក្នុងអ្វីដែលអាចត្រូវបានគេហៅថា “វិបត្តិសេដ្ឋកិច្ច Trump” ។ ភាពចលាចលនៃគោលនយោបាយដែលកំពុងបន្ត និងសង្រ្គាមពន្ធដារ អាចធ្វើឱ្យសេដ្ឋកិច្ចអាមេរិកធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំ”។ វិបត្តិសេដ្ឋកិច្ចចុងក្រោយនេះបានកើតឡើង ក្រោមការដឹកនាំរបស់លោក ត្រាំ ដោយសារតែការរាតត្បាតនៃមេរោគឆ្លង។
សម្រាប់កង្វល់មួយទៀត លោក ត្រាំ ហាក់ដូចជាមានផាសុកភាពជាមួយនឹងភាពមិនប្រាកដប្រជាដែលគាត់កំពុងបង្កើត ដោយនិយាយថា ការឈឺចាប់ផ្នែកហិរញ្ញវត្ថុណាមួយពីពន្ធនាំចូល គឺ គ្រាន់តែជា “ការរំខាន” ដែលនៅទីបំផុត នឹងនាំឱ្យរោងចក្រកាន់តែច្រើនផ្លាស់ប្តូរ ទីតាំងទៅកាន់សហរដ្ឋអាមេរិក និងកំណើន កាន់តែខ្លាំងទៅវិញ៕
ប្រែសម្រួលៈ ណៃ តុលា
