បរទេស ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើ ក្រឹត្យប្រតិបត្តិកាលពីថ្ងៃព្រហស្បតិ៍ ដោយបង្កើតទុនបម្រុងរបស់រដ្ឋាភិបាលនៃ bitcoin ដែលជាសញ្ញាសម្គាល់សំខាន់នៅក្នុងដំណើររបស់រូបិយបណ្ណឌីជីថល ឬ cryptocurrency ឆ្ពោះទៅរកការទទួល យកចរន្តដែលអាចធ្វើទៅបាន។
យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្រោមការក្រឹត្យថ្មីរបស់លោក ដូណាល់ ត្រាំ គឺរដ្ឋាភិបាល សហរដ្ឋអាមេរិកនឹងរក្សាទុក bitcoin ប្រមាណ ២០០.០០០ ដែលវាត្រូវបានរឹបអូសរួច ហើយនៅក្នុងដំណើរការនីតិវិធីព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នេះបើយោងតាមលោក David Sacks អ្នកជំនាញខាងលុយ crypto ដែលលោក ត្រាំ បានតែងតាំង ។
លោក Sacks បាននិយាយនៅលើបណ្តាញសង្គមថា “សហរដ្ឋអាមេរិកនឹងមិនលក់ bitcoin ណាមួយដែលដាក់ចូលទៅក្នុងទុនបម្រុងនោះទេ។ វានឹងត្រូវបានរក្សាទុកជាឃ្លាំង។ ទុនបម្រុងគឺដូចជា Fort Knox ឌីជីថល សម្រាប់រូបិយប័ណ្ណគ្រីបតូដែលត្រូវបានគេហៅថា ‘មាសឌីជីថល’ ។
ក្រឹត្យប្រតិបត្តិ គឺអំពាវនាវឱ្យមាន “គណនេយ្យពេញលេញ” នៃការកាន់កាប់ bitcoin របស់រដ្ឋាភិបាលដែលលោក Sacks បាននិយាយថា មិនដែលត្រូវបានធ្វើសវនកម្មពេញលេញនោះទេ។ លោកបានបន្ថែមថា រដ្ឋាភិបាលសហរដ្ឋអាមេរិកពីមុនបានលក់ចេញប្រហែល ១៩៥.០០០ នៃ bitcoin ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះក្នុងតម្លៃ ៣៦៦ លានដុល្លារ។ លោកបាននិយាយទៀតថា bitcoins ទាំងនោះនឹងមានតម្លៃប្រហែល ១៧ ពាន់លានដុល្លារ ប្រសិនបើរដ្ឋាភិបាលមិនលក់ចេញនោះទេ។
លោក David Sacks បាននិយាយថា ក្រឹត្យប្រតិបត្តិអនុញ្ញាតឱ្យក្រសួងរតនាគារនិងពាណិជ្ជកម្ម “បង្កើតយុទ្ធសាស្រ្តអព្យាក្រឹតថវិកាសម្រាប់ការទទួលបាន bitcoin បន្ថែម” ។
នៅពេលដែលអ្នកដែលមានការសង្ស័យម្នាក់ ដែលបាននិយាយកាលពីប៉ុន្មានឆ្នាំមុនថា bitcoin “ហាក់ដូចជាបោកប្រាស់” មកនោះ លោក ដូណាល់ ត្រាំ បានទទួលយករូបិយប័ណ្ណ ឌីជីថល ហើយបានដាក់វាទៅក្នុងតួនាទីក្រៅផ្លូវការ របស់លោកជា “ប្រធានាធិបតីគ្រីបតូ” នៅក្នុងវិធីដែលអាចជួយ ទាំងឧស្សាហកម្មគ្រីបតូ និង បង្កើនខ្លួនឯង និងគ្រួសាររបស់គាត់។ អ្នក ដែលមានទ្រព្យសម្បត្តិនៅក្នុងឧស្សាហកម្មគ្រីបតូ ដែលមានអារម្មណ៍ថា ជាគោលដៅអយុត្តិធម៌ដោយរដ្ឋបាល Biden បានចំណាយយ៉ាងច្រើនដើម្បីជួយលោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតកាលពីឆ្នាំមុន៕
ប្រែសម្រួលៈ ណៃ តុលា
