ព័ត៌មានអន្តរជាតិ

លោក Trump ចង់ឲ្យលោក Zelensky លាលែងចេញពីតំណែង

RT News

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT  ប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ជាក់យ៉ាងច្បាស់ ទៅកាន់ជំនួយការរបស់គាត់ថា លោក Vladimir Zelensky គួរតែរៀបចំការបោះឆ្នោតឡើងវិញ ហើយលាលែងពីតំណែង ជាមេដឹកនាំអ៊ុយក្រែន។

របាយការណ៍នេះកើតឡើង មុនការចរចារ រវាងមន្ត្រីជាន់ខ្ពស់អាមេរិក និងប្រធានបុគ្គលិករបស់ Zelensky នៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃអង្គារ ។

រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio ទីប្រឹក្សាសន្តិសុខជាតិលោក Mike Waltz និងបេសកជនមជ្ឈិមបូព៌ារបស់លោក Trump លោក Steve Witkoff នឹងពិភាក្សាអំពីដំណោះស្រាយ ចំពោះជម្លោះរយៈពេលបីឆ្នាំ ជាមួយគណៈប្រតិភូអ៊ុយក្រែន ដែលដឹកនាំដោយ Andrey Yermak ។

តាមការបញ្ជាក់បន្ថែម ដោយប្រភពដដែលលោក Trump ចង់ឃើញការផ្លាស់ប្តូរ អាកប្បកិរិយារបស់ Zelensky ឆ្ពោះទៅរកកិច្ចចរចាសន្តិភាព រួមទាំងឆន្ទៈក្នុងការទទួលយកការ ទាមទារទឹកដីផង។

លោក Trump ក៏បាននិយាយដែរថាលោក Zelensky គួរតែត្រៀមខ្លួនជាស្រេច ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី មួយហើយ និងអាចឆ្ពោះទៅរកការ ចុះចេញពីតំណែង ជាមេដឹកនាំប្រទេសតែម្តងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top