
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេស អ៊ីរ៉ង់លោក Esmaeil Baghaei បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានប្រើប្រាស់អង្គការក្រៅរដ្ឋាភិបាល ដើម្បីជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសផ្សេងទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
លោក Baghaei បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ នៅពេលដែលត្រូវបានស្នើ សុំឱ្យធ្វើអត្ថាធិប្បាយលើសេចក្តីប្រកាស អំពីការបង្កកមូលនិធិ របស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ។
លោក Baghaei បានលើកឡើងថា ជាមួយនឹងវិធីសាស្រ្ត “ច្របូកច្របល់” រដ្ឋបាលរបស់ សហរដ្ឋអាមេរិកផ្សេងៗ គ្នាបានផ្តល់ប្រាក់យ៉ាងច្រើនដល់ក្រុមប្រឆាំង ឬក្រុមដែលត្រូវបានគេហៅថា ក្រុមប្រឆាំង ប៉ុន្តែនៅក្នុងការ អនុវត្តបានធ្វើការឆ្ពោះទៅរកការអនុវត្ត គោលនយោបាយរបស់ សហរដ្ឋអាមេរិកនៅក្នុងប្រទេសផ្សេងៗគ្នា។
លោកបានបន្ថែមថា រដ្ឋបាលសហរដ្ឋអាមេរិកផ្សេងៗ គ្នាបានប្រើប្រាស់ឧបករណ៍ ជំនួយបរទេសក្នុង រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ដើម្បីជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងបង្កឱ្យមានការបែកបាក់ និងការបះបោរ។
នៅថ្ងៃទី២០ ខែមករា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ស្តីពីការវាយតម្លៃឡើងវិញ និងការរៀបចំឡើងវិញនូវជំនួយបរទេសរបស់សហរដ្ឋអាមេរិក ដែលបញ្ជាឱ្យផ្អាករយៈពេល ៩០ ថ្ងៃនៅក្នុង “ជំនួយអភិវឌ្ឍន៍បរទេស” របស់ប្រទេស ដែលហៅកាន់ថា USAID៕
ប្រែសម្រួល ឈូក បូរ៉ា
