ព័ត៌មានអន្តរជាតិ

លោក Trump និយាយថាអាមេរិក និងរុស្ស៊ីត្រូវជួបគ្នាភ្លាមម្តងទៀត ដើម្បីសម្រេចឲ្យបាន នូវបទឈប់បាញ់គ្នាមួយ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថា គណៈប្រតិភូអាមេរិកនឹងជួប ជាមួយសមភាគីរុស្ស៊ីថ្ងៃនេះ ឬថ្ងៃស្អែក(ថ្ងៃទី ១១-១២ ខែមីនា)។

សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពី ការបញ្ចប់នៃការចរចារវាងគណៈប្រតិភូអាមេរិក និងអ៊ុយក្រែននៅប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងអំឡុងពេលដែលទីក្រុងគៀវបានយល់ព្រម លើបទឈប់បាញ់រយៈពេល៣០ថ្ងៃ ហើយទីក្រុងវ៉ាស៊ីនតោនបានប្តេជ្ញា បន្តការចែករំលែកព័ត៌មានសម្ងាត់ ជាមួយអ៊ុយក្រែនឡើងវិញផងដែរ។

លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅ សេតវិមានកាលពីថ្ងៃអង្គារថា នោះជាបទឈប់បាញ់ទាំងស្រុងហើយអ៊ុយក្រែន បានយល់ព្រមវារួចរាល់ទៅហើយដែលយើង​សង្ឃឹម​ថា រុស្ស៊ី​នឹង​យល់​ព្រម​ចំពោះ​វាដូចគ្នាផងដែរ។

បេសកជនពិសេសរបស់លោក Trump គឺលោក Steve Witkoff ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ ទីក្រុងមូស្គូក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីពិភាក្សាអំពីជម្លោះអ៊ុយក្រែន ជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladirmir Putin  ប៉ុន្តែយ៉ាងណាក្តី​ទាំង​មន្ត្រី​អាមេរិក និង​រុស្ស៊ី មិន​បាន​បញ្ជាក់​ជា​សាធារណៈ​អំពី​ដំណើរ​នេះ ឬ​កាលបរិច្ឆេទ​ពិតប្រាកដ​របស់​ខ្លួន​រហូត​មក​ដល់​ពេល​នេះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top