
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ប្រទេសរុស្សី វាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង របស់ខ្លួនជាមួយប្រទេសចិន ហើយប្តេជ្ញាបំពេញកាតព្វកិច្ចទាំងអស់ ចំពោះដៃគូរបស់ខ្លួន ។
នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានអាមេរិក ដែលធ្វើឡើងជាភាសាអង់គ្លេស ចេញផ្សាយកាលពីថ្ងៃពុធ អ្នកការទូតកំពូលរបស់រុស្ស៊ី ត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយ លើការអះអាងដែលថា អតីតប្រធានាធិបតី Joe Biden បានធ្វើឱ្យមានកំហុសជា យុទ្ធសាស្ត្រ ដោយជំរុញឱ្យរុស្ស៊ីខិតទៅជិតប្រទេសចិន តាមរយៈការឆ្លើយតបរបស់ ទីក្រុងវ៉ាស៊ីនតោន ចំពោះជម្លោះអ៊ុយក្រែន។

អ្នកការទូតកំពូលបានធានាថា ៖ ជនជាតិ អាមេរិកបានដឹងហើយថា យើងនឹងមិនក្បត់ការប្តេជ្ញាចិត្តរបស់យើង ការប្តេជ្ញាចិត្តផ្លូវច្បាប់ ប៉ុន្តែអ្នកដឹងទេ ថែមទាំងការប្តេជ្ញាចិត្តនយោបាយ ដែលយើងអភិវឌ្ឍជាមួយចិននោះផងដែរ។
កន្លងមកយើងមិនដែលមានទំនាក់ទំនងជាមួយប្រទេសចិន ដែលល្អបែបនេះ សម្ងាត់បែបនេះនោះទេ ដូចច្នេះការកសាងទំនាក៉ទំនង រយៈពេលវែងគឺត្រូវ បានទទួលការគាំទ្រ ពីប្រជាជននៃប្រទេសទាំងពីរខ្លាំងណាស់។
ក្រុមអ្នកសម្ភាសន៍ក៏បានលើកឡើង អំពីវិធីសាស្រ្ត របស់ប្រធានាធិបតីអាមេរិក Donald Trump ដែលចម្លងការទំនាក់ទំនង ជាប្រវត្តិសាស្ត្រ របស់ប្រធានាធិបតី Richard Nixon ឆ្នាំ១០៧២ជាមួយប្រទេសចិន ដែលធានាដល់ការបន្ត នៃការបែងចែកទំនាក់ទំនងចិនសូវៀត។
លោកក៏បានប្រៀបធៀបការប្រកាន់ ខ្ជាប់របស់ទីក្រុងមូស្គូ ចំពោះការសន្យារបស់ខ្លួនជាមួយនឹង ការរំលោភលើការធានារបស់បស្ចិម ប្រទេសដែលបានធ្វើឡើង ចំពោះមេដឹកនាំសូវៀតលោក Mikhail Gorbachev ថាអង្គការណាតូនឹង មិនពង្រីកទៅខាងកើតនោះទេ៕
ប្រែសម្រួល៖ស៊ុនលី
