នៅក្នុងហាសន្និបាតសភាទាំងពីរ លោកប្រធានរដ្ឋចិន Xi Jinping បានពិភាក្សាអំពីកិច្ចការរដ្ឋជាមួយតំណាងប្រជាជន និងសមាជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន និងបានសំណេះសំណាលជាញឹកញាប់។
រវាងការសួរ និងការឆ្លើយ មានសំណួរដែលខ្វល់ខ្វាយយ៉ាងខ្លាំងអំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយក៏មានសំណួរដែលប្រើការយល់ឃើញតិចតួច ដើម្បីពន្យល់ពីរបៀបនៃការគ្រប់គ្រងប្រទេស។
“សហគមន៍ធំប៉ុនណា? តើការកែលំអរយ៉ាងដូចម្ដេច? តើវាជារឿងធម្មតាទេក្នុងការតម្លើងជណ្តើរយន្តបន្ថែម?”
នៅថ្ងៃទី ៥ ខែមីនាឆ្នាំ ២០២៥ លោកប្រធានរដ្ឋចិន Xi Jinping បានចូលរួមពិភាក្សាការងារជាមួយគណៈប្រតិភូខេត្ត Jiangsu នៅមហាសន្និបាតលើកទី ៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤។ ពេលផ្លាស់ប្តូរជាមួយអ្នកតំណាង Li Xiaona ដែលជាបុគ្គលិកសហគមន៍កើតក្នុងទសវត្សរ៍ឆ្នាំ១៩៩០ លោកបានសាកសួរយ៉ាងលម្អិត។
និយាយអំពីអភិបាលកិច្ចសហគមន៍រហូតដល់ការងារសង្គម លោក Xi Jinping បានគូសបញ្ជាក់បន្ថែមថា៖ “ការងារសង្គមត្រូវតែពង្រឹងថែមទៀត។ ចំពោះមុខរបរថ្មីៗដូចជាអ្នកដឹកជញ្ជូនរហ័ស អ្នកបើកបរតាក់ស៊ី អ្នកប្រកបរបរពាណិជ្ជកម្មអេឡិចត្រូនិកជាដើម ដែលបានលេចមុខក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ យើងត្រូវតែតាមទាន់សេវាកម្មគ្រប់គ្រង និងបំពេញចន្លោះនេះ”។
ពីរឿងតូចតាចដូចជាជណ្តើរយន្តក្នុងសហគមន៍មួយ ឬក៏រឿងធំៗដូចជាភាពសុខដុមរមនា និងស្ថិរភាពនៃសង្គមទាំងមូល ការងារសហគមន៍ទាក់ទងនឹងជីវភាពរស់នៅរបស់ប្រជាជន និងស្ថិរភាពយូរអង្វែងរបស់ប្រទេស។
“ទាក់ទងនឹងជំងឺសរសៃឈាមបេះដូង អត្រានៃផលិតកម្មក្នុងស្រុកឥឡូវនេះគឺខ្ពស់ណាស់មែនទេ?”
នៅថ្ងៃទី ៦ ខែមីនាឆ្នាំ ២០២៥ នៅពេលដែលលោក Xi Jinping ចូលរួមក្នុងការពិភាក្សានៃគណៈប្រតិភូខេត្ត Jiangsu នៅមហាសន្និបាតលើកទីបីនៃ សភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ លោកបានសួរ Zhang Junjie អនុប្រធានមន្ទីរពេទ្យ Nanjing ទីមួយ ដែលអង្គុយទល់មុខគាត់។
លោក Xi Jinping តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការលើកកម្ពស់កម្រិតនៃការជំនួសដោយផលិតផលចិន និងការពន្លឿនសម្រេចបាននូវការពឹងលើខ្លួនឯងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់។
ពាក្យ “ច្នៃប្រឌិតថ្មី” នៅតែជាប្រធានបទដែលត្រូវបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតដោយលោក Xi Jinping ក្នុងអំឡុងពេលមហាសន្និបាតសភាទាំងពីរក្នុងឆ្នាំនេះ។
“តើបឹង Taihu ប្រសើរជាងមុនបន្ដិចទេ? តើមិនមានសារាយខៀវទៀតទេ?”
នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ នៅពេលដែលចូលរួមក្នុងការពិភាក្សារបស់គណៈប្រតិភូខេត្ត Jiangsu នៅសម័យប្រជុំដំបូងនៃមហាស្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ លោក Xi Jinping បានសួរអំពីអភិបាលកិច្ចនៃបឹង Taihu ។
គាត់បាននិយាយថា “យើងនិយាយថាទឹកថ្លា និងភ្នំបៃតងគឺជាភ្នំមាសភ្នំប្រាក់ ។ ប្រសិនបើបរិស្ថានមិនល្អ វាមិនមែនជា “ភ្នំមាស និងប្រាក់” នោះទេ ផ្ទុយទៅវិញ វានឹងក្លាយជាអាជីវកម្មដែលខាតបង់លុយ។
បញ្ហាអេកូឡូស៊ី និងបរិស្ថាននៅទីបំផុតគឺជាបញ្ហានៃវិធីសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច លោក Xi Jinping បាននិយាយម្តងហើយម្តងទៀតក្នុងកាលៈទេសៈជាច្រើនអំពីទំនាក់ទំនងរវាងបរិស្ថាន និងសេដ្ឋកិច្ច ការអភិវឌ្ឍ និងការការពារ។
“តើគ្រែអគ្គីសនីរបស់អ្នកភូមិមានរូបរាងយ៉ាងម៉េច?”
នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ នៅឯកន្លែងពិនិត្យពិភាក្សារបស់គណៈប្រតិភូខេត្ត Qinghai ក្នុងមហាសន្និបាតលើកទី៤ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣ លោក Xi Jinping បានសួរលោកស្រី Asengqing ដេលជាតំណាងប្រជាជនមកពីតំបន់ស្វយ័ត Tu Huzhu ទីក្រុង Haidong ខេត្ត Qinghai បានឡើងថ្លែងមតិ។ កាលពីខែសីហា ឆ្នាំ២០១៦ ពេលលោក Xi Jinping ដើរកាត់ភក់ក្រោយភ្លៀងទៅពិនិត្យភូមិថ្មីនៅភូមិនោះ អត់មានគ្រែបែបនេះទេ។
“តើអ្នកទាំងអស់គ្នានៅត្រូវការអ្វីទៀត?” “រឿងតូចតាច” ដែលប្រជាជនព្រួយបារម្ភ តែងតែជារឿងធំដែលលោកXi Jinping យកចិត្តទុកដាក់។
“តើបន្ទះឈីបរបស់អ្នកផលិតនៅក្នុងប្រទេសចិនមែនទេ?” “វាផលិតក្នុងស្រុកទាំងអស់”។
នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ នៅពេលដែលលោក Xi Jinping ចូលរួមក្នុងកិច្ចពិភាក្សារបស់គណៈប្រតិភូខេត្ត Jiangsu នៅមហាសន្និបាតលើកដំបូងនៃ សភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ លោកបានសន្ទនាបែបនេះជាមួយលោក Shan Zenghai តំណាងកម្មករមកពីក្រុមហ៊ុនសាជីវកម្ម Xugong។
លោក Xi Jinping តែងតែមានគិតគូរពីកាធ្វើបរិវត្តិកម្ម និងការធ្វើឱ្យប្រសើរឡើងនៃឧស្សាហកម្មផលិតកម្មរបស់ប្រទេសចិន ដោយសង្កត់ធ្ងន់ថា “ស្នូលនៃឧស្សាហកម្មកម្មន្តសាលគឺការច្នៃប្រឌិតថ្មី និងក្តាប់បាននូវបច្ចេកវិទ្យាស្នូលសំខាន់ៗ ” ។”តើអ្នកមកពីណា?”
នៅថ្ងៃទី៧ ខែមីនាឆ្នាំ២០១៨ នៅពេលដែលលោក Xi Jinping បានចូលរួមក្នុងកិច្ចពិភាក្សារបស់គណៈប្រតិភូខេត្ត Guangdong នៅមហាសន្និបាតលើកដំបូងនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣ សហគ្រិនដែលកើតក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដែលត្រលប់មកពីបរទេសវិញ បានណែនាំពីបទពិសោធរបស់គាត់ក្នុងការត្រលប់មកប្រទេសចិនវិញដើម្បីបង្កើតអាជីវកម្ម។
បន្ទាប់ពីបានស្តាប់ការបញ្ចេញមតិរបស់គាត់ លោក Xi Jinping បានថ្លែងដោយអារម្មណ៍យ៉ាងជ្រាលជ្រៅថា៖ “ការអភិវឌ្ឍគឺជាអាទិភាពទីមួយ ទេពកោសល្យគឺជាធនធានដំបូង ហើយការច្នៃប្រឌិតថ្មីគឺជាកម្លាំងចលករដំបូង។ ប្រសិនបើប្រទេសចិនមិនដើរតាមគន្លងនៃការអភិវឌ្ឍនដែលជំរុញដោយនវានុវត្តន៍ ហើយមិនអាចផ្លាស់ប្តូរដោយរលូនរវាងកម្លាំងចលករចាស់ និងថ្មីទេ នោះវានឹងមិនអាចក្លាយជាប្រទេសខ្លាំងដោយពិតប្រាកដនោះទេ”។
នៅពេលប្រឈមមុខនឹងធនធានមនុស្សយុវវ័យ សំណួររបស់លោក Xi Jinping តែងតែពោរពេញទៅដោយការយកចិត្តទុកដាក់ និងសេចក្តីស្រឡាញ់។ ការផ្តល់អនុសាសន៍ផ្តាំផ្ញើរបស់លោកចំពោះធនធានមនុស្សយុវវ័យ ក៏ជាការរំពឹងទុកយ៉ាងជ្រាលជ្រៅរបស់គាត់ចំពោះអនាគតដ៏វែងឆ្ងាយរបស់បក្ស និងប្រទេសផងដែរ៕
