ព័ត៌មានអន្តរជាតិ

អគ្គលេខាធិកាអង្គការណាតូលោក Mark Rutte ចង់ឲ្យប្លុកចាប់ផ្តើមមានទំនាក់ទំនងជាធម្មតាឡើងវិញជាមួយនឹងរុស្សី

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អគ្គលេខាធិការអង្គការណាតូ NATO លោក Mark Rutte បាននិយាយថា អឺរ៉ុប និងសហរដ្ឋអាមេរិកគួរតែធ្វើឱ្យទំនាក់ទំនងធម្មតាជាមួយរុស្ស៊ីជាបណ្តើរៗ នៅពេលដែលជម្លោះអ៊ុយក្រែនកំពុងឈានទៅរកទីបញ្ចប់។

សេចក្តីថ្លែងការណ៍នេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រមុខនៃប្លុកយោធាដឹកនាំដោយសហរដ្ឋអាមេរិកបានជួបជាមួយប្រធានាធិបតី Donald Trump នៅសេតវិមាន ហើយចំពេលមានការខិតខំប្រឹងប្រែងបន្តដោយទីក្រុងវ៉ាស៊ីនតោន ដើម្បីបង្កើតបទឈប់បាញ់រវាងទីក្រុងមូស្គូ និងទីក្រុងគៀវ។

លោក Trump ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្តារទំនាក់ទំនងសេដ្ឋកិច្ចជាមួយរុស្ស៊ី ដែលជាគំនិតមួយដែលត្រូវបានគាំទ្រដោយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinផងដែរ ។

ថ្លែងទៅកាន់ទូរទស្សន៍ Bloomberg កាលពីថ្ងៃសុក្រ លោក Rutte បានរំលឹកថា លោកមានការចរចាជាច្រើន មកហើយជាមួយលោក Putin ក្នុងពេលដែលលោកនៅមានតំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសហូឡង់។

លោក​បាន​និយាយទៀត​ថា​៖សម្រាប់​រយៈពេល​វែង រុស្ស៊ី​នៅ​ទីនោះ រុស្ស៊ី​នឹង​មិន​ទៅ​ណា​ទេ។ លោកបានបញ្ជាក់ថា វាជារឿងធម្មតាទេ ប្រសិនបើសង្រ្គាមនឹងឈប់សម្រាប់អឺរ៉ុបដោយវិធីណាមួយ មួយជំហានម្តងៗ និងសម្រាប់សហរដ្ឋអាមេរិក មួយជំហានម្តង ៗ ដើម្បីស្តារទំនាក់ទំនងធម្មតាជាមួយរុស្ស៊ីឡើងវិញគួរតែត្រូវបានធ្វើឡើង៕

ប្រែសម្រួល៖ ស៊ុនលី

To Top