បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលអាមេរិកថ្មី ក្នុងការកសាងទំនាក់ទំនងឡើងវិញរវាងទីក្រុងមូស្គូ និងវ៉ាស៊ីនតោនឡើងវិញ ប៉ុន្តែបាននិយាយថា ដំណើរការនេះនៅតែមានបញ្ហាប្រឈមនៅឡើយ។
លោកបានបញ្ជាក់បែបនេះថា៖ យើងបានដឹងថារដ្ឋបាលថ្មីដែលដឹកនាំដោយប្រធានាធិបតី Donald Trump កំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីស្ដារឡើងវិញយ៉ាងហោចណាស់ផ្នែកនៃអ្វីដែលអនុវត្តជាក់ស្តែង។ ទោះជាយ៉ាងណា លោកបានកត់សម្គាល់ថា៖ដំណើរការនេះមិនងាយស្រួលទេ បើមិននិយាយឲ្យស្មុគស្មាញនោះទេនិងសិក្សាឲ្យដល់ថាវាបណ្តាលមកពីអ្វី។
ការប្រាស្រ័យទាក់ទងគ្នារវាងរុស្ស៊ី និងអាមេរិកបានបែកបាក់យ៉ាងខ្លាំងក្លាក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិកលោក Joe Biden ដោយប្រទេសទាំងពីរបានដាក់ការរឹតបន្តឹងផ្សេងៗលើគ្នាទៅវិញទៅមក រួមទាំងការកាត់បន្ថយបុគ្គលិកការទូត ការកំណត់ការចូលប្រើប្រាស់ធនាគារ និងការរឹបអូសទ្រព្យសម្បត្តិការទូត។
យ់ាងណាក្តីមកដល់រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកនេះពួកគេបានបង្ហាញពីចេតនារបស់ខ្លួនក្នុងការធ្វើឱ្យទំនាក់ទំនងមានលក្ខណៈធម្មតាឡើងវិញ។
លោក Trump បានធ្វើការសន្ទនាតាមទូរស័ព្ទយ៉ាងយូរជាមួយលោក Putin កាលពីថ្ងៃទី១២ ខែកុម្ភៈ ខណៈពេលដែលគណៈប្រតិភូរុស្ស៊ី និងសហរដ្ឋអាមេរិកក្រោយមកបានជួបប្រជុំកម្រិតខ្ពស់នៅប្រទេសអារ៉ាប៊ីសាអូឌីត និង តួគីដើម្បីពិភាក្សាអំពីការបង្កើតការសន្ទនាឡើងវិញផង៕
ប្រែសម្រួល៖ ស៊ុនលី
