ហ្សឺណែវ៖ ពាណិជ្ជកម្មសកលបានកើនឡើងដល់ ៣៣ទ្រីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤ ពោលគឺកើនឡើង ៣.៧ភាគរយ ធៀបនឹងឆ្នាំ២០២៣ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពពាណិជ្ជកម្មសកលចុងក្រោយ ដោយពាណិជ្ជកម្ម និងអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNCTAD)។
របាយការណ៍បានឲ្យដឹងថា កំណើននេះត្រូវបានជំរុញដោយសេវាកម្មដែលបានកើនឡើង ៩ភាគរយ និងស្មើនឹងជិត ៦០ភាគរយនៃកំណើនសរុប ដោយបន្ថែមថាពាណិជ្ជកម្មទំនិញបានកើនឡើង ២ភាគរយ។
ប្រទេសកំពុងអភិវឌ្ឍន៍មានសេដ្ឋកិច្ចរីកចម្រើនជាងប្រទេសអភិវឌ្ឍន៍ក្នុងឆ្នាំ២០២៤ ជាមួយនឹងការនាំចូល និងការនាំចេញកើនឡើង ៤ភាគរយសម្រាប់ឆ្នាំ និង ២ភាគរយនៅក្នុងត្រីមាសទី៤ ។
ទន្ទឹមនឹងនោះ ពាណិជ្ជកម្មរបស់ប្រទេសអភិវឌ្ឍន៍បាននៅទ្រឹង ជាមួយនឹងការនាំចូល និងការនាំចេញធ្លាក់ចុះសម្រាប់ឆ្នាំនេះ និងធ្លាក់ចុះ ២ភាគរយនៅក្នុងត្រីមាសចុងក្រោយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
របាយការណ៍នេះបានគូសបញ្ជាក់ពីភាពតានតឹងផ្នែកភូមិសាស្ត្រសេដ្ឋកិច្ច គោលនយោបាយគាំពារនិយម និងជម្លោះពាណិជ្ជកម្ម ដែលអាចរំខានដល់ពាណិជ្ជកម្មខាងមុខ បើទោះបីជាមានសញ្ញានៃស្ថិរភាពពាណិជ្ជកម្មនៅដើមឆ្នាំ២០២៥ ក៏ដោយ។
របាយការណ៍ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រ បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការបង្កើតប្លុកពាណិជ្ជកម្មដាច់ដោយឡែក និងជៀសវាងការធ្វើឱ្យខូចដល់កំណើនរយៈពេលវែងដោយការគ្រប់គ្រងការផ្លាស់ប្តូរគោលនយោបាយឱ្យបានត្រឹមត្រូវ៕
ប្រែសម្រួល ឈូក បូរ៉ា
