បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ស្ថានទូតរុស្ស៊ីនៅទីក្រុងឡុង បានព្រមានអ្នកទេសចរ ដែលមកទស្សនារដ្ឋធានី ចក្រភពអង់គ្លេស អំពីការកើនឡើង នៃសកម្មភាពឧក្រិដ្ឋកម្ម នៅក្នុងទីក្រុងផងដែរ ។
ប្រភពដដែលបានសរសេរទៀតថា ស្ថានទូតបានធ្វើការបង្ហាញអំពី ការកើនឡើងនេះ ត្រូវបានសន្មតថា ជាបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច ដែលកំពុងបន្តនិងវិបត្តិចំណាកស្រុក របស់ប្រទេសអង់គ្លេស ។
តាមទិន្នន័យដែលត្រូវបានតាមដាន ដោយប៉ូលីសក្នុងតំបន់បង្ហាញថា រដ្ឋធានីនៃប្រទេសអង់គ្លេស មានការកើនឡើង ជាលំដាប់នៃអត្រាឧក្រិដ្ឋកម្ម ចាប់តាំងពីការរឹតបន្តឹងការ រាតត្បាតនៃជំងឺកូវីដ ត្រូវបានដកចេញ។
ក្នុងនោះគេសង្កេតមើលឃើញថា ចំនួនឧក្រិដ្ឋកម្មនៅក្នុងប្រភេទនៃ ចោរកម្ម តែមួយប្រភេទប៉ុណ្ណោះបានកើនឡើងជិត ៤០ភាគរយ ក្នុងរយៈពេល៣ឆ្នាំ រហូតដល់ចុងឆ្នាំ២០២៤ ។
បន្ថែមពីណោះយោងតាមប្រព័ន្ធគ្រប់គ្រង ឧក្រិដ្ឋកម្មរបស់ទីភ្នាក់ងារប៉ូលីសបានបង្ហាញថា ចំនួននៃករណីចោរលួច នៅក្នុងរដ្ឋធានីបានកំពុងកើនឡើង នៅទូទាំង៣២សង្កាត់ហើយកាលពីឆ្នាំមុន ប៉ូលីសបានចុះបញ្ជីការលួចសរុបចំនួន៣៣០ ៩៨៩ ករណីធៀបនឹង២៨២ ០៧៤ និង២៤២ ៦៩៨ក្នុងឆ្នាំ២០២៣ និង ២០២២រៀងគ្នា ៕
ប្រែសម្រួល៖ស៊ុនលី
