ព័ត៌មានអន្តរជាតិ

ចក្រភអង់គ្លេស មានជំហប្រឆាំងទៅនឹងការបំពាក់អាវុធនុយក្លេអ៊ែរនៅក្នុងប្លុកអឺរ៉ុប

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយចំពេលដែលមានការអំពាវនាវម្តងហើយម្តងទៀត ឱ្យចែកចាយអាវុធនុយក្លេអ៊ែរទៅកាន់ប្រទេសផ្សេងទៀតនៅអឺរ៉ុប។

ប្រធានាធិបតីបារាំងលោក Emmanuel Macron ថ្មីៗនេះបានបំផុសគំនិតនៃការពង្រីកឆ័ត្រនុយក្លេអ៊ែររបស់ប្រទេសបារាំងទៅកាន់ប្រទេសសមាជិកសហភាពអឺរ៉ុបផ្សេងទៀត។

ការគិតគូរនេះគឺជាអ្វីដែលអឺរ៉ុបកំពុងតែស្ថិតនៅក្រោមការភ័យខ្លាចនៃការដកអាមេរិកចេញពីទ្វីបនេះនាពេលខាងមុខហើយនៅក្នុងសុន្ទរកថាថ្នាក់ជាតិតាមទូរទស្សន៍ មេដឹកនាំបារាំងបានហៅរុស្ស៊ីថាជាការគំរាមកំហែងដល់ប្រទេសបារាំង និងអឺរ៉ុបខ្លាំងជាងគេ។

លោក Starmer បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ថា ចក្រភពអង់គ្លេស ដែលជាប្រទេសអឺរ៉ុបខាងលិចតែមួយគត់ក្រៅពីបារាំងដែលមានអាវុធនុយក្លេអ៊ែរ នឹងប្រឆាំងនឹងអាវុធបែបនេះដែលត្រូវបានចែកចាយទៅប្រទេសដទៃទៀត។

លោកនាយករដ្ឋមន្ត្រីបាននិយាយនៅពេលត្រូវបានសួរអំពីការព្រួយបារម្ភអំពីប្រទេសផ្សេងទៀតដែលស្វែងរកការទទួលបានអាវុធនុយក្លេអ៊ែរថា៖ចំពោះសំណួរនៃអាវុធនុយក្លេអ៊ែរ ច្បាស់ណាស់ជំហររបស់យើងគឺថាយើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីការពារការកើនឡើងនៃអាវុធនុយក្លេអ៊ែរ៕

ប្រែសម្រួល៖ ស៊ុនលី

To Top