ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្រកាសថ្កោលទោស អាមេរិក ដែលបានបើកការ វាយប្រហារទៅ លើប្រទេសយេមែន

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋាភិបាលទីក្រុងតេហរ៉ង់ បានថ្កោលទោសការ វាយប្រហារដ៏សាហាវ របស់សហរដ្ឋអាមេរិកទៅលើប្រទេសយេមែន ហើយបានពន្យល់អំពីការវាយប្រហារ ចុងក្រោយនេះថា ជាការគំរាមកំហែង ដ៏ធំដល់សន្តិភាពក្នុងតំបន់ និងពិភពលោកទៀតផង។

ប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ជាឱ្យមាន សកម្មភាពយោធាដ៏មានឥទ្ធិពល មួយប្រឆាំងនឹង ក្រុមសកម្មប្រយុទ្ធ Houthi ដែលមានមូលដ្ឋាននៅយេមែន កាលពីថ្ងៃសៅរ៍ ដោយចោទប្រកាន់ពួកគេថា បានធ្វើយុទ្ធនាការ មិនឈប់ឈរ នៃការលួចចម្លង អំពើហឹង្សា និងអំពើភេរវកម្មប្រឆាំងនឹងអាមេរិក ។

ក្រុមដែលត្រូវបានគេស្គាល់ ជាផ្លូវការថាជាចលនា Ansar Allah បានគ្រប់គ្រងផ្នែកធំ នៃយេមែនដែលហែកហួរ ដោយសង្រ្គាម រួមទាំងរដ្ឋធានីសាណា ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០១០មកម្ល៉េះ។

អ៊ីរ៉ង់បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារនេះ ដោយអ្នកនាំពាក្យក្រសួង ការបរទេសលោក Esmaeil Baqaei បានពណ៌នាថា ពួកគេជាការរំលោភបំពាន លើធម្មនុញ្ញអង្គការ សហប្រជាជាតិ និងជំរុញឱ្យក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានការ ។
លោកបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃអាទិត្យថា ការវាយប្រហារនេះគឺជាការគំរាម កំហែងដ៏ធំដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ ៕

ប្រែសម្រួល៖ស៊ុនលី

To Top