បរទេស៖ សេតវិមានបាននិយាយថា ការសម្រេចចិត្ត របស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការបញ្ចប់ការផ្តល់មូលនិធិរបស់រដ្ឋាភិបាលសម្រាប់ Voice of America (VOA) គឺមានបំណងធានាថា អ្នកជាប់ពន្ធលែងបង់ពន្ធសម្រាប់ “ការឃោសនាបែបរ៉ាឌីកាល់ (បែបលំអៀង)” ទៀតហើយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ ដែលមានចំណងជើងថា “The Voice of Radical America” រដ្ឋបាលបានរៀបរាប់ លម្អិតអំពីបញ្ជីនៃការបំពាន ដែលប្រព្រឹត្តដោយ VOA។
សេតវិមានបានអះអាងថា VOA បានបំពានលើស្តង់ដារអ្នកសារព័ត៌មាន ជាបន្តបន្ទាប់ ហើយបានចោទថា ច្រកចេញនៃភាពលំអៀងជាប្រព័ន្ធ ដោយដកស្រង់ប្រភពជាច្រើន ។ ក្នុងចំណោមពួកគេមាន Dan Robinson ជាអតីតយុទ្ធជន VOA អាយុ ៣៤ ឆ្នាំ ដែលកាលពីឆ្នាំមុន បានហៅទីភ្នាក់ងារនេះថា ជា «ប្រតិបត្តិការបញ្ឆោត ដែលពោរពេញទៅដោយភាពជ្រួលច្របល់ ដែលជាញឹកញាប់ឆ្លុះបញ្ចាំង ពីភាពលំអៀងឆ្វេងនិយម ដែលស្របនឹងប្រព័ន្ធផ្សព្វផ្សាយជាតិ ដែលប្រកាន់បក្សពួក»។
លោក Trump ដែលជាអ្នករិះគន់ ដ៏យូរមកលើប្រព័ន្ធផ្សព្វផ្សាយនោះ បានចុះហត្ថលេខាលើក្រឹត្យប្រតិបត្តិ កាត់បន្ថយការផ្តល់មូលនិធិ សម្រាប់អង្គភាពមេរបស់សារព័ត៌មាន, ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល (USAGM) កាលពីថ្ងៃសុក្រ។ បទបញ្ជានេះកំណត់ឱ្យភ្នាក់ងារ កាត់បន្ថយប្រតិបត្តិការ និងបុគ្គលិករបស់ខ្លួនដល់កម្រិតអប្បបរមាស្របច្បាប់ ហើយដាក់ផែនការអនុលោមភាព ក្នុងរយៈពេលប្រាំពីរថ្ងៃ។ កាលពីថ្ងៃសៅរ៍ នាយក VOA លោក Michael Abramowitz បាននិយាយថា លោកបានដាក់បុគ្គលិកជិត ១.៣០០នាក់ ឱ្យឈប់សម្រាករដ្ឋបាល បន្ទាប់ពីមានការប្រកាស។
យ៉ាងណាក៏ដោយទង្វើនេះ បានទាញការរិះគន់ពីក្រុមសេរីភាព សារព័ត៌មាន ។ ប្រធានក្លឹបសារព័ត៌មានជាតិ លោក Mike Balsamo បានអះអាងថា ការកាត់បន្ថយនេះបានធ្វើឱ្យខូចដល់ការប្តេជ្ញាចិត្ត របស់អាមេរិក ចំពោះសារព័ត៌មានសេរី និងឯករាជ្យ ខណៈដែលអ្នករាយការណ៍គ្មានព្រំដែនបានព្រមានថា ការសម្រេចចិត្តនេះ “គំរាមកំហែងដល់សេរីភាពសារព័ត៌មានទូទាំងពិភពលោក” ។
ប្រែសម្រួលៈ ណៃ តុលា
