បរទេស៖ លោក Luis de Guindos អនុប្រធានធនាគារកណ្តាលអឺរ៉ុប (ECB) បានអះអាងថា ទីក្រុងវ៉ាស៊ីនតោន ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump បានបង្កើត “ភាពមិនច្បាស់លាស់” ច្រើនជាងជំងឺរាតត្បាត Covid-19 ទៅទៀត។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ត្រីរូបនេះបានធ្វើការកត់សម្គាល់ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Sunday Times ក្នុងអំឡុងពេលដែលលោកបានសម្តែងការ សោកស្ដាយចំពោះការប្រើប្រាស់ពន្ធគយរបស់លោក Trump ក៏ដូចជាផែនការដើម្បីធ្វើកំណែទម្រង់ពន្ធសាជីវកម្ម និងធ្វើឱ្យខូចប្រព័ន្ធហិរញ្ញវត្ថុ។ លោកបាននិយាយថា សកម្មភាពរបស់រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក បាននិងកំពុងបង្កឱ្យមានការប្រែប្រួល រយៈពេលខ្លីនៅក្នុងទីផ្សារ ខណៈពេលដែលធ្វើឱ្យការរំពឹងទុកអំពីអតិផរណា និងអត្រាការប្រាក់ ដែលពិបាកក្នុងការទស្សន៍ទាយ។
អនុប្រធាន ECB រូបនេះបាននិយាយថា “យើងត្រូវពិចារណាពីភាព មិនប្រាកដប្រជានៃបរិយាកាសបច្ចុប្បន្ន ដែលខ្ពស់ជាងវាអំឡុងពេលជំងឺរាតត្បាត” ។
លោកបន្តថា “អ្វីដែលយើងកំពុងមើលឃើញគឺថារដ្ឋបាលថ្មី របស់សហរដ្ឋអាមេរិក មិនបើកចំហរខ្លាំងក្នុងការបន្តជាមួយពហុភាគីនិយម ដែលនិយាយអំពីកិច្ចសហប្រតិបត្តិការ នៅទូទាំងដែនសមត្ថកិច្ច និងការស្វែងរកដំណោះស្រាយរួមសម្រាប់បញ្ហារួម។ នេះគឺជាការផ្លាស់ប្តូរដ៏សំខាន់មួយ ហើយជាប្រភពនៃភាពមិនប្រាកដប្រជាដ៏ធំមួយ»។
ការព្រួយបារម្ភអំពីអ្វីដែលលោក Trump អាចនឹងធ្វើបន្ទាប់បានធ្វើឱ្យខូចទំនុកចិត្ត អ្នកប្រើប្រាស់ផងដែរ ដោយលោក de Guindos ជឿជាក់ដោយកត់សម្គាល់ថា ការកើនឡើងដែលរង់ចាំ ជាយូរមកហើយក្នុងការវិនិយោគអាជីវកម្ម និងការប្រើប្រាស់លក្ខណៈគ្រួសារមិនទាន់មកដល់។ លោកក៏បានបន្ទោសការធ្លាក់ចុះនៃ ការព្យាករកំណើនរបស់តំបន់ចាយប្រាក់អឺរ៉ូ លើសកម្មភាពរបស់រដ្ឋបាលថ្មីរបស់អាមេរិកផងដែរ ៕
ប្រែសម្រួលៈ ណៃ តុលា
