ព័ត៌មានអន្តរជាតិ

លោក Trump ព្រមានថាអ៊ីរ៉ង់ នឹងទទួលផលលំបាក កាន់តែធ្ងន់ធ្ងរ ប្រសិនបើមានការវាយប្រហារ ណាមួយកើតឡើង ដោយក្រុម Houthi

xinhua

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ បានព្រមានថា អ៊ីរ៉ង់នឹង ទទួលរងនូវផលវិបាកធ្ងន់ធ្ងរ សម្រាប់ការវាយប្រហារ បន្ថែមទៀត ពីសំណាក់ក្រុមHouthi ដែលមានមូលដ្ឋាន នៅប្រទេសយេមែន។

លោក Trump បានសរសេរនៅលើបណ្តាញសង្គម Truth Social ថា៖រាល់ការបាញ់ប្រហារដោយក្រុម Houthis នឹងត្រូវបានមើលពីចំណុចនេះទៅខាងមុខ ដូចជាការបាញ់ចេញពីអាវុធ និងការដឹកនាំរបស់ប្រទេសអ៊ីរ៉ង់។ដូច្នេះអ៊ីរ៉ង់​នឹង​ទទួល​ខុស​ត្រូវ ហើយ​ទទួល​រង​ផល​វិបាក ហើយ​ផល​វិបាក​ទាំង​នោះ​នឹង​ធ្ងន់ធ្ងរបំផុត ។

លោក Trump ក៏​បាន​ចោទ​ប្រកាន់​អ៊ីរ៉ង់​ពី​ការ​ផ្តល់​អាវុធ លុយ និង​ការ​ស៊ើបការណ៍​សម្ងាត់​ដល់​ក្រុម Houthis។

គួរឲ្យដឹងដែរថា កាលពីព្រឹកថ្ងៃចន្ទ លោក Alexus Grynkewich ដែលជាប្រធានប្រតិបត្តិការរួម បាននិយាយនៅ ក្នុងសន្និសីទសារព័ត៌មាន មួយរបស់មន្ទីរបញ្ចកោណថា សហរដ្ឋអាមេរិកបានវាយប្រហារ ទៅលើគោលដៅរបស់ក្រុម Houthi ចំនួន៣០នៅទីតាំងកាលពីថ្ងៃសៅរ៍។

ក្នុងនោះផងដែរលោកបាននិយាយថា ការវយាប្រហារជាច្រើនទៀត នឹងត្រូវបានធ្វើឡើងនៅថ្ងៃអាទិត្យ និងថ្ងៃចន្ទ ហើយប្រតិបត្តិការនឹងបន្ត នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ រហូតដល់យើងសម្រេច បាននូវគោលបំណងរបស់ប្រធានាធិបតី៕

ប្រែសម្រួល៖ស៊ុនលី

To Top