បរទេស៖ រុស្ស៊ីបានចោទប្រកាន់ ចក្រភពអង់គ្លេសថា បានពាក់ព័ន្ធនឹង ការលួចប្លន់សម័យ ទំនើប
បន្ទាប់ពីការ អំពាវនាវ របស់អតីតនាយករដ្ឋមន្ត្រី អង់គ្លេសលោក Rishi Sunak ឱ្យរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី ដែលត្រូវបានបង្កក នៅលោកខាងលិច ជាផ្នែកនៃទណ្ឌកម្ម ទាក់ទងនឹងអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងការបង្ហោះ តាមប្រព័ន្ធផ្សព្វផ្សាយ សង្គមកាលពីថ្ងៃអាទិត្យ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រដូចជំហររបស់លោក Sunak នាយករដ្ឋមន្រ្តីអង់គ្លេស ទៅនឹងអំពើលួចចម្លងប្រវត្តិសាស្ត្រ។
លោកស្រី Zakharova បានសរសេរនៅលើ Telegram ថា ចោរសមុទ្រត្រូវបានហាមឃាត់មិនឱ្យវាយលុកកប៉ាល់អង់គ្លេស ប៉ុន្តែត្រូវបានអនុញ្ញាតឱ្យប្លន់នាវារបស់គូប្រជែង ។ “នេះជាទំនៀមទម្លាប់របស់អង់គ្លេស ដូចជាការផឹកតែ និងការប្រណាំងសេះ ។ ការពិតគឺថាការលួចប្លន់ត្រូវបានធ្វើឱ្យ ស្របច្បាប់នៅ ក្នុងប្រទេសអង់គ្លេស។
ការរិះគន់របស់លោកស្រី Zakharova ធ្វើឡើងបន្ទាប់ ពីការប្រកាសរបស់លោក Sunak នៅលើ X ដែលជាកន្លែង ដែលលោកបានអះអាងថា “ឥឡូវនេះគឺជាពេលវេលាដើម្បីរឹបអូស [ទ្រព្យសម្បត្តិរុស្ស៊ី] និងធ្វើឱ្យរុស្ស៊ីបង់ប្រាក់” ។
អតីតនាយករដ្ឋមន្ត្រីអង់គ្លេស កំពុងសំដៅលើ ទ្រព្យសម្បត្តិ ប្រហែល ៣០០ ពាន់លានដុល្លារ ដែលជាកម្មសិទ្ធិ របស់ធនាគារកណ្តាល របស់រុស្ស៊ីដែលត្រូវបានបង្កក ដោយប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច ដែលជាផ្នែកមួយ នៃការដាក់ទណ្ឌកម្ម ទាក់ទងនឹងអ៊ុយក្រែនចាប់តាំងពីឆ្នាំ ២០២២ ។ ទ្រព្យសកម្មភាគច្រើនគឺសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងមូលបត្របំណុល របស់រដ្ឋាភិបាលអង់គ្លេស ដែលរក្សាទុក នៅក្នុងឃ្លាំងមូលបត្រ ដែលមានមូលដ្ឋាន នៅទីក្រុងព្រុចសែល៕
ប្រែសម្រួលៈ ណៃ តុលា
