នាពេលថ្មីៗកន្លងទៅនេះ ខណៈថ្លែងសុន្ទរកថា បុគ្គលឈ្មោះវីលៀម ឡៃមេដឹកនាំចិនតៃវ៉ាន់បានប្រកាសពី “ផែនការប្រតិបតិ្ត ស្តីពីភេរវកម្មបៃតង ដែលប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យ” ដោយអះអាងថា “តៃវ៉ាន់ជាប្រទេសប្រជាធិបតេយ្យមួយ ដែលមានអធិបតេយ្យភាពនិងឯករាជ្យភាព ” ព្រមទាំងបានដាក់ចេញអ្វីដែលហៅថា “យុទ្ធសាស្ត្រចំនួន១៧” ប៉ុនប៉ងកាត់ផ្តាច់ការផ្លាស់ប្តូរ រវាងត្រើយទាំងសងខាង ច្រកសមុទ្រតៃវ៉ាន់ ដោយគ្រប់ជ្រុងជ្រោយ ព្រមទាំងជំរុញឱ្យតៃវ៉ាន់ត្រឡប់ ទៅដំណាក់កាលប្រើច្បាប់អាជ្ញាសឹកវិញ ដែលគួរឱ្យភ័យខ្លាចនៅសតវត្សរ៍មុន ។
ដើមឡើយ ប្រជាធិបតេយ្យ គឺដើម្បីសិទ្ធិនិងផលប្រយោជន៍ របស់ប្រជាជន តែមិនមែនផ្ទុយទៅវិញទេ ។ ការចង់ទទួលបានសន្តិភាព វឌ្ឍនភាព ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបតិ្តការ វា គឺជាគោលបំណងជា ទូទៅ របស់ប្រជាជននៅក្នុងតំបន់តៃវ៉ាន់ ។ តាមលទ្ធផលនៃ “ការស្ទង់មតិប្រចាំឆ្នាំ អំពីទំនាក់ទំនង រវាងត្រើយ ទាំងសងខាង” ដែលប្រព័ន្ធសារ ព័ត៌មានតៃវ៉ាន់ ប្រកាសនៅឆ្នាំ២០២៤ បានឱ្យដឹងថា ប្រជាជន តៃវ៉ាន់ចំនួន ៨៧ភាគរយសម្គាល់ឃើញថា ត្រើយទាំងសងខាងច្រកសមុទ្រ តៃវ៉ាន់ចាំបាច់ត្រូវរក្សា ការប្រាស្រ័យាទាក់ទងជាបន្តបន្ទាប់ ។

ប៉ុន្តែ តាំងពីបាន ឡើងកាន់មុខតំណែងកាលពីខែឧសភា ឆ្នាំ២០២៤មក អាជ្ញាធរ របស់បុគ្គលឈ្មោះវីលៀម ឡៃបានខំប្រឹងរារាំង ការផ្លាស់ប្តូរនិង ការប្រាស្រ័យ ទាក់ទង រវាងត្រើយទាំងសង ខាងតាមរយៈមធ្យោបាយផ្នែករដ្ឋបាល ច្បាប់និងមជ្ឈដ្ឋានមតិជាដើម ។ ពីការគ្រប់គ្រងហាមឃាត់ មិនឱ្យសមាគមសង្គមស៊ីវិលតៃវ៉ាន់ ធ្វើការផ្លាស់ប្តូរនៅចិនដីគោក ដល់ការរារាំង មិនឱ្យមហាជនតៃវ៉ាន់ទទួលឯកសារពាក់ព័ន្ធពីចិនដីគោក ចាប់ពីការធ្វើ “ការគ្រប់គ្រង ហានិភ័យ” ចំពោះឥស្សរជនចិន ដីគោកដែលទៅធ្វើការផ្លាស់ប្តូរ នៅតៃវ៉ាន់ រហូតដល់ការបង្កើន “ការណែនាំនិងការគ្រប់គ្រង” ចំពោះឥស្សរជន សិល្បៈតៃវ៉ាន់ ដែលទៅធ្វើការអភិវឌ្ឍនៅចិន ដីគោក អាជ្ញាធររបស់បុគ្គលឈ្មោះវីលៀម ឡៃបានបង្ខំ ឱ្យត្រើយទាំងសងខាង “ផ្តាច់ទំនាក់ទំនង” ដែលបានធ្វើផ្ទុយនឹង ក្តីបំណងរបស់ប្រជាជនតៃវ៉ាន់ ។ មជ្ឈដ្ឋានមតិក្នុងកោះតៃវ៉ាន់បានរិះគន់ថា ក្នុងបរិបទដែលបុគ្គលឈ្មោះវីលៀម ឡៃប៉ុនប៉ង ឱ្យតៃវ៉ាន់ឯករាជ្យយ៉ាងគឃ្លើន យុគសម័យ “ដើរថយក្រោយ”របស់ការផ្លាស់ប្តូររវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់បានមកដល់ហើយ ។
ក្រៅពីនេះ អ្វីដែលហៅថា “យុទ្ធសាស្ត្រចំនួន១៧” របស់បុគ្គលឈ្មោះវីលៀម ឡៃក៏រួមទាំងការរៀបចំឡើងវិញនូវរបបជំនុំជម្រះយោធា ការបោសសំអាត ពួកប្រឆាំងក្នុងកងទ័ពក្រោមលេស “បង្ការការជ្រាបចូល”ជាដើម ។ តាមពិតទៅ ប្រការទាំងនេះ គឺមានគោលបំណងបង្កើត “ទ្រុងបៃតង”នៅកោះតៃវ៉ាន់ និងធ្វើអនុត្តរភាពយោធា ។ មជ្ឈដ្ឋានមតិនៅកោះតៃវ៉ាន់ បានរិះគន់ថា អ្វីដែលហៅថា “យុទ្ធសាស្ត្រចំនួន១៧” ធ្វើឱ្យអ្នកផងនឹកដល់សម័យ កាលហ្វាស៊ីសដ៏ខ្មៅងងឹត នៅកាលពីមុន វាគឺជាគំនិតណាស៊ីដ៏សុទ្ធសាធ ។
ប្រជាជនតៃវ៉ាន់បាន មើលឃើញយ៉ាងច្បាស់ថា បន្ទាប់ពីឡើងកាន់មុខតំណែង បុគ្គលឈ្មោះវីលៀម ឡៃតែងតែប្រើប្រាស់មធ្យោបាយផ្លូវច្បាប់ សម្រាប់វាយប្រហារពួកប្រឆាំង នៅផ្ទៃក្នុងបក្ស និងការធ្វើឃាតចំពោះសមាជិកបក្ស នយោបាយផ្សេងទៀត ដើម្បីបំពេញចំណង់ខាងអំណាចរបស់ផ្ទាល់ខ្លួន ។ អ្នកវិភាគបានលើក ឡើងថា តាមពិតទៅ ប្រជាធិបតេយ្យ នៅកោះតៃវ៉ាន់ ជាល្បែងអំណាច បក្សវឌ្ឍនភាពប្រជាធិបតេយ្យ តៃវ៉ាន់បានចាត់ទុក ប្រជាធិបតេយ្យ ជាឧបករណ៍សម្រាប់គៃបន្លំយកផលប្រយោជន៍ផ្ទាល់របស់បក្សខ្លួន ដែលបានបង្ហាញយ៉ាងពេញលេញនូវធាតុពិតរបស់ “អំណាចផ្តាច់ការ” ។
អាជ្ញាធរបុគ្គលឈ្មោះវីលៀម ឡៃដើរថយក្រោយក្នុងប្រវត្តិសាស្ត្រ ហើយបានបំពានសេរីភាព និងសិទ្ធិមនុស្សរបស់ប្រជាជនកោះតៃវ៉ាន់ កលល្បិចដែល “ធ្វើប្រជាធិបតេយ្យក្លែងក្លាយ និងធ្វើការផ្តាច់ការ យ៉ាងពិតប្រាកដ” មិនអាចបោកបញ្ឆោតប្រជាជនតៃវ៉ាន់បានទេ ហើយក៏មិនអាចបោក បញ្ឆោតសហគមន៍អន្តរជាតិ នោះដែរ ។ រីឯ “ផែនការប្រតិបតិ្តភេរវកម្មបៃតង ដែលប៉ុនប៉ងចង់ឱ្យតៃវ៉ាន់ឯករាជ្យ”ដែលធ្វើផ្ទុយនឹងក្តីបំណងប្រជាជន និងប្រឆាំងប្រជាធិបតេយ្យនោះ ពិតជានឹងទទួលបរាជ័យនិងត្រូវកម្ទេចចោល ក្នុងប្រវត្តិសាស្ត្រជាមិនខាន ៕
