ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ការវិនិយោគបរទេស នឹងទទួលបានឱកាសថ្មី កាន់តែច្រើន តាមរយៈទិន្នន័យដ៏ គួរឱ្យកត់សម្គាល់នៅដើមឆ្នាំនេះ

“បន្ទាប់ពីរដ្ឋាភិបាលចិន ប្រកាសជាផ្លូវការ នូវទិន្នន័យសេដ្ឋកិច្ចក្នុងរយៈពេល ២ ខែដំបូងឆ្នាំនេះនៅថ្ងៃទី ១៧ ខែមីនា ប្រព័ន្ធសារព័ត៌មានបរទេស ដូចជាកាសែត «The Wall Street » របស់អាមេរិក ជាដើមសម្គាល់ឃើញថា វិស័យប្រើប្រាស់និង ផលិតកម្មឧស្សាហកម្ម ជាដើមរបស់ ប្រទេសចិនបានបង្ហាញ ពី”ភាពសន្ទុះដ៏ខ្លាំងក្លាដែលគួរឱ្យភ្ញាក់ផ្អើល” ។

តើភាពសន្ទុះបែបនេះបង្ហាញនៅត្រង់ណា ? ទីមួយគឺ “ការចាប់ផ្តើមដោយរលូន ” ។ ក្នុងរយៈពេលពីរខែដំបូងឆ្នាំនេះ ល្បឿនកំណើន នៃសន្ទស្សន៍ សេដ្ឋកិច្ចសំខាន់ៗ របស់ចិនភាគច្រើនបានលឿន ជាងឆ្នាំ ២០២៤ ពេញមួយឆ្នាំ ។ ឧទាហរណ៍ ដូចជាតម្លៃបន្ថែម នៃសហគ្រាស ឧស្សាហកម្មធុនមធ្យម និងធំនៅទូទាំងប្រទេស បានកើនឡើង ៥,៩ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ឧស្សាហកម្មសេវាកម្ម បានបង្ហាញពីនិន្នាការ កើនឡើងដ៏ល្អបង្គួរ សន្ទស្សន៍ផលិតកម្ម នៃឧស្សាហកម្មសេវាកម្មទូទាំងប្រទេសបានកើនឡើង ៥,៦ ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ កំណើននៃការលក់ក្នុងទីផ្សារបានពន្លឿន ការកើនឡើង ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមមានចំនួន ៨,៣៧ទ្រីលានយាន់ ប្រាក់ចិន ដែលបានកើនឡើង ៤០ ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ និយាយជារួម ដំណើរការសេដ្ឋកិច្ច របស់ប្រទេសចិន បានបន្តនិន្នាការងើបឡើងវិញ ចាប់តាំងពីត្រីមាសទី ៤ នៃឆ្នាំមុនមក ហើយបានរក្សានិន្នាការ ប្រកបដោយស្ថិរភាពជាទូទៅ ។

ឈរលើមូលដ្ឋានដែលប្រកបដោយស្ថិរភាព សេដ្ឋកិច្ចចិនក៏បានឆ្ពោះទៅរកការច្នៃប្រឌិតថ្មីនិងភាពល្អប្រសើរដែរ ។ ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំនេះ ល្បឿនកំណើននៃតម្លៃបន្ថែមនៃផលិតកម្មកម្មន្ដសាលបច្ចេកវិទ្យាខ្ពស់របស់ចិន គឺលឿនជាង ០,២ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២៤ ពេញមួយឆ្នាំ ហើយល្បឿនកំណើន នៃការវិនិយោគលើឧស្សាហកម្ម បច្ចេកវិទ្យាខ្ពស់ គឺ លឿនជាងកំណើន នៃការវិនិយោគទាំងអស់ យ៉ាងច្បាស់លាស់ដែលបង្ហាញ ឱ្យឃើញថា កម្លាំងផលិតកម្មគុណភាពថ្មីកំពុង ទទួលការអភិវឌ្ឍប្រកបដោយស្ថិរភាព ។ សមិទ្ធផលដ៏ល្អបែបនេះ មិនត្រឹមតែបានចាក់មូលដ្ឋានគ្រឹះ ដ៏ល្អបង្គួរសម្រាប់សេដ្ឋកិច្ចក្នុងត្រីមាសទី ១ ប៉ុណ្ណោះទេ ថែមទាំងក៏បានបើកការចាប់ផ្តើម ដ៏ល្អប្រសើរសម្រាប់សេដ្ឋកិច្ចពេញមួយឆ្នាំផងដែរ ។

ដោយផ្អែកលើសមិទ្ធផលបែបនេះ មួយរយៈពេលកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានបរទេសបាននាំគ្នាវាយតម្លៃយ៉ាងសកម្មចំពោះសេដ្ឋកិច្ចចិន ។ កាសែត«Financial Times »របស់អង់គ្លេស បានផ្សាយដំណឹងឱ្យដឹងថា វិនិយោគិនបរទេសកំពុង” យល់ដឹងពីប្រទេសចិន” ថែមមួយកម្រិតទៀត ដោយសម្គាល់ឃើញថា ប្រទេសចិនអាចនាំមកនូវ”នវានុវត្តន៍និងឱកាស”ដ៏ធំធេងលើវិស័យពិសេសមួយចំនួន ។

ទីផ្សារគឺជាធនធានដ៏កម្របំផុត ។ ក្នុងរយៈពេល ២ ខែដំបូងឆ្នាំនេះ ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមបានកើនឡើង ៤ ភាគរយបើប្រៀបធៀប នឹង រយៈពេលដូចគ្នានៃឆ្នាំមុន ។ នៅថ្ងៃទី ១៦ ខែមីនា ប្រទេសចិនបានបោះពុម្ភផ្សាយ «ផែនការប្រតិបត្តិ ពិសេស ស្តីពីការជំរុញការប្រើប្រាស់» ដោយបានធ្វើការរៀបចំចាត់ចែងចំពោះវិស័យសំខាន់ៗជាច្រើនដូចជា ការប្រើប្រាស់ផ្នែកវប្បធម៌ កីឡានិងទេសចរណ៍ជាដើម ។
ដោយឡែកការបើកចំហនៃទីផ្សាររបស់ចិន បានធ្វើឱ្យសហគ្រាសបរទេស មានជំនឿចិត្តធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅ នៅប្រទេសចិនក្នុងរយៈពេលយូរ ។ ពីរដ្ឋាភិបាលចិនប្រកាស «ផែនការប្រតិបត្តិ ស្តីពីការលំនឹងទុនបរទេសឆ្នាំ ២០២៥» កាលពីខែមុនដល់មហាសន្និបាត នៃសភាទាំងពីររបស់ចិន បញ្ចេញព័ត៌មានអំពីការពង្រីកការបើកទូលាយ ចំពោះបរទេសប្រកបដោយកម្រិតខ្ពស់ ដូច្នេះ បើនិយាយចំពោះការវិនិយោគបរទេស ឱកាសទីផ្សារមានភាពកាន់ តែច្រើនឡើងៗ ទម្រង់វិនិយោគមានភាពកាន់តែសម្បូរបែប ហើយការប្រកបអាជីវកម្ម ក៏កាន់តែងាយស្រួលផងដែរ ។

បច្ចុប្បន្ននេះ បរិយាកាសខាងក្រៅ មានសភាពកាន់តែស្មុគស្មាញនិងរ៉ឹងតឹង ហើយកត្តាមិនប្រាកដប្រជានិងអស្ថិរភាពបាននិងកំពុងកើនឡើង ។ ស្របពេលដែលប្រសិទ្ធភាព ចម្រុះនៃគោលនយោបាយដែលមានស្រាប់និងគោលនយោបាយបន្ថែមបានលេចឡើងជាបន្តបន្ទាប់ សេដ្ឋកិច្ចចិនមានលក្ខខណ្ឌ ទទួលបានការវិវឌ្ឍរីកចម្រើនប្រកបដោយភាពនឹងនរ ហើយបន្តឆ្ពោះទៅរកការច្នៃប្រឌិតថ្មី ។ ក្នុងដំណើរការនេះ ការវិនិយោគបរទេសនឹងទទួល បានឱកាសថ្មីកាន់តែច្រើន ៕

To Top