វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានឲ្យដឹងថា ទណ្ឌកម្មបន្ថែមនឹងត្រូវដាក់លើប្រទេសវេណេស៊ុយអេឡា លុះត្រាតែប្រទេសនេះទទួលយកពលរដ្ឋរបស់ខ្លួនដែលធ្វើមាតុភូមិនិវត្តន៍ ពីសហរដ្ឋអាមេរិក។
លោក Rubio បានបង្ហោះនៅលើវេទិកាសង្គម X លុះត្រាតែរដ្ឋាភិបាលវេណេស៊ុយអេឡា “ទទួលយកលំហូរនៃជើងហោះហើរនិរទេសដោយគ្មានលេស ឬការពន្យារពេលបន្ថែមទៀត សហរដ្ឋអាមេរិក នឹងដាក់ទណ្ឌកម្មថ្មី ធ្ងន់ធ្ងរ និងកើនឡើងខ្លាំងជាងមុនទៅទៀត” ។
ទន្ទឹមនឹងនេះដែរ ប្រធានចៅក្រមនៃតុលាការស្រុកអាមេរិក លោក James Boasberg បានទាមទារព័ត៌មានលម្អិតបន្ថែមពីរដ្ឋបាលលោក ត្រាំ កាលពីថ្ងៃអង្គារ ទាក់ទងនឹងជើងហោះហើរនិរទេសចំនួនពីរ ដែលបានហោះឡើងកាលពីចុងសប្តាហ៍ ដោយលោកបានគ្រប់គ្រងប្រឆាំងនឹង បញ្ឈប់ការនិរទេសជនចំណាកស្រុកវេណេស៊ុយអេឡា។
សហរដ្ឋអាមេរិកបាននិងកំពុង និរទេសជនអន្តោប្រវេសន៍ រួមទាំងជនជាតិវេណេស៊ុយអេឡាផងដែរ។ កាលពីថ្ងៃចន្ទ សមាជិកសភាកំពូលរបស់វេណេស៊ុយអេឡា លោក Jorge Rodriguez បានបរិហារការនិរទេស របស់សហរដ្ឋអាមេរិកថាជាអំពើព្រៃផ្សៃ និងជា “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ” ដែលបានបដិសេធថា ពួកគេដំណើរការត្រឹមត្រូវ៕
ប្រែសម្រួល ឈូក បូរ៉ា
