ព័ត៌មានអន្តរជាតិ

សញ្ញាវាយប្រហារ លើក្រុមហ៊ុនរថយន្តអគ្គិសនី របស់មហាសេដ្ឋី Elon Musk កំពុងរីករាលដាលពាស ពេញសហរដ្ឋអាមេរិក និងនៅក្រៅប្រទេស

បរទេស៖ រថយន្ដ Cybertrucks បានឆេះ ដោយត្រូវបានគេកប់ដបសាំងដាក់ សំដៅទៅបន្ទប់តាំងបង្ហាញរថយន្ត Tesla ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ការវាយប្រហារលើ ទ្រព្យសម្បត្តិ ដែលមានស្លាកសញ្ញា ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់មហាសេដ្ឋី Elon Musk កំពុងរីករាលដាល ពាសពេញសហរដ្ឋអាមេរិក និងនៅក្រៅប្រទេស ។ ខណៈពេលដែលមិន មានការរាយការណ៍ពីការរងរបួស, បន្ទប់តាំងបង្ហាញរថយន្ត Tesla, ចំណតរថយន្ត ស្ថានីយ៍សាកថ្ម និងរថយន្តឯកជន ត្រូវបានកំណត់គោល ដៅវាយប្រហារ។ នៅប្រទេសកាណាដា Tesla ត្រូវបានដកចេញពីពិព័រណ៍រថយន្តអន្តរជាតិ ជុំវិញបញ្ហាសុវត្ថិភាព។

មានការកើនឡើងយ៉ាងច្បាស់នៅក្នុងការវាយប្រហារមហ៊ុន Tesla ចាប់តាំងពីលោកប្រធានាធិបតី Donald Trump ចូលកាន់តំណែង និង ផ្តល់អំណាច ដល់លោក Elon Musk ដើម្បីត្រួតពិនិត្យក្រសួងប្រសិទ្ធភាពថ្មី របស់រដ្ឋាភិបាល ដែលកំពុង កាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលអាមេរិក ។ អ្នកជំនាញខាងជ្រុលនិយម ក្នុងស្រុកនិយាយថា វាមិនទាន់អាចដឹងបានទេថា តើឧបទ្ទវហេតុនឹងរាលដាល ទៅជាគំរូរយៈពេលវែងឬយ៉ាងណានោះទេ។

គេក៏បានដឹងដែរថា កាលពីនៅក្នុង អាណត្តិ ដំបូងរបស់លោក Trump អចលនទ្រព្យរបស់លោក នៅទីក្រុងញូវយ៉ក វ៉ាស៊ីនតោន និងកន្លែងផ្សេងទៀតបានក្លាយជាកន្លែងសម្រាប់ការតវ៉ា ។ នៅដើមដំបូងនៃអាណត្តិទីពីររបស់លោក, Tesla កំពុងបំពេញតួនាទីនោះ។

លោក Musk បានរិះគន់ការរៀបចំបាតុកម្ម ដោយសន្តិវិធីជាច្រើន នៅឯកន្លែងលក់ និងរោងចក្រ Tesla នៅទូទាំងអាមេរិកខាងជើង និងអឺរ៉ុប ។

ម្ចាស់រថយន្ត Tesla មួយចំនួន រួមទាំងសមាជិកព្រឹទ្ធសភា អាមេរិកផងដែរ ដែលបានឈ្លោះជាមួយលោក Musk បានប្តេជ្ញាថា នឹងលក់រថយន្តរបស់ពួកគេចោល៕
ប្រែសម្រួលៈ ណៃ តុលា

To Top