ព័ត៌មានអន្តរជាតិ

រុស្សី និងអ៊ុយក្រែនចាប់ផ្តើម ធ្វើការដោះដូរអ្នកទោសសាជាថ្មី

afp

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានធ្វើការដោះដូរអ្នកទោសសង្គ្រាមសាជាថ្មីម្តងទៀតហើយបន្ទាប់ពីការចរចាបទឈប់បាញ់ថ្មីៗនេះរវាងប្រធានាធិបតី Vladimir Putin និងសមភាគីអាមេរិកលោក Donald Trump។

ប្រធានាធិបតី Putin ធ្លាប់បានយល់ព្រមផ្លាស់ប្តូរអ្នកទោសចំនួន ១៧៥នាក់ និងបញ្ជូនអ្នកប្រយុទ្ធអ៊ុយក្រែន ២២ នាក់ ដែលរងរបួសយ៉ាងធ្ងន់ធ្ងរមកវិញ ជាកាយវិការនៃសុច្ឆន្ទៈរួចមកហើយ។

ក្រសួងការពារជាតិរុស្សិបានបញ្ជាក់ថា ការផ្លាស់ប្តូរនេះត្រូវបានសម្របសម្រួលដោយប្រទេសអារ៉ាប់រួម ហើយទាហានរុស្ស៊ីដែលត្រូវបានដោះលែងបច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសបេឡារូសដែលនៅជិតខាង។

សេចក្តីថ្លែងការណ៍ដដែល​បាន​បន្ថែម​ថា​ពួកគេ​នឹង​ត្រូវ​ផ្ទេរ​ទៅ​ស្រុក​កំណើត​របស់​ពួកគេ​ក្នុង​ពេល​ឆាប់ៗ​នេះ​ដើម្បី​ព្យាបាល​និង​ស្តារនីតិសម្បទាឡើងវិញទាំងអស់។

ការផ្លាស់ប្តូរអ្នកទោសត្រូវបានប្រកាសកាលពីថ្ងៃអង្គារបន្ទាប់ពីការហៅទូរស័ព្ទរវាង Trump និង Putinដែលមានរយៈពេលជិត២ម៉ោងកន្លះដោយក្នុងនោះ វិមានក្រឹមឡាំងបាននិយាយថា ប្រទេសរុស្ស៊ីនឹងផ្អាកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនរយៈពេល៣០ថ្ងៃ ហើយបានប្រកាសថាទីក្រុងមូស្គូ និងទីក្រុងគៀវនឹងធ្វើការដោះដូរអ្នកទោសគ្នាផងដែរ៕

ប្រែសម្រួល៖ ស៊ុនលី

To Top