បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីថ្ងៃពុធបានធ្វើការពណ៌នាការហៅទូរស័ព្ទ ជាមួយនឹងលោក Vladimir Zelensky របស់អ៊ុយក្រែនទទួលបានលទ្ធផលល្អគួរជាទីគាប់ចិត្ត។
ការសន្ទនានេះបានកើតឡើងជាចម្បង ជុំវិញការសន្ទនាតាមទូរស័ព្ទរយៈពេល ២ម៉ោងកន្លង របស់គាត់ជាមួយប្រធានាធិបតីរុស្ស៊ី លោក Putin កាលពីថ្ងៃអង្គារដែលនេះបើយោងតាមអ្វីដែល លោក Trump បានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមTruth Socialរបស់គាត់។
លោក Trump បានសរសេរថាយើងកំពុងដើរលើផ្លូវល្អខ្លាំងណាស់។ ការពិភាក្សាភាគច្រើនគឺផ្អែកលើ ការហៅទូរស័ព្ទកាលពីម្សិលមិញ
ជាមួយប្រធានាធិបតី Putin ដើម្បីតម្រឹមទាំងរុស្ស៊ី និងអ៊ុយក្រែន តាមសំណើ និងតម្រូវការរបស់ពួកគេ។
គួរឲ្យដឹងដែរថា ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះក៏បានបញ្ជាក់ដែរថា លោកនឹងស្នើសុំឱ្យរដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio និងទីប្រឹក្សាសន្តិសុខជាតិលោក Michael Waltz ឱ្យ ធ្វើការផ្តល់ការពិពណ៌នាបន្ថែម និងត្រឹមត្រូវអំពីចំណុចដែលបានពិភាក្សា ខណៈដែលសេចក្តីថ្លែងការណ៍នឹង ត្រូវផ្សព្វផ្សាយក្នុងពេលឆាប់ៗនេះ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
