បរទេស៖ កាសែត The Times បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងជើងត្រូវបានគេប៉ាន់ស្មានថា ជាអ្នកកាន់រូបិយប័ណ្ណឌីជីថល bitcoin ធំជាងគេទីបីរបស់ពិភពលោក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានចោទទីក្រុងព្យុងយ៉ាង ពីបទលួចបន្លំទ្រព្យសម្បត្តិឌីជីថលចំនួន ១,៥ ពាន់លានដុល្លារ ហើយបានអះអាងថា ជិតពាក់កណ្តាលនៃប្រាក់ចំណូល រូបិយប័ណ្ណបរទេសរបស់កូរ៉េខាងជើង គឺបានមកពី “សកម្មភាពវាយប្រហារតាមអ៊ីនធឺណិត” ។
ប្រទេសនេះបានស៊ូទ្រាំនឹងទណ្ឌកម្មសេដ្ឋកិច្ច ដ៏តឹងរ៉ឹងដែលរារាំងការចូលរួមរបស់ខ្លួន ក្នុងពាណិជ្ជកម្មអន្តរជាតិអស់ជាច្រើនទសវត្សរ៍មកហើយ។ ដើម្បីធានាបាននូវធនធាន សម្រាប់កម្មវិធីការពារជាតិរបស់ខ្លួន ដោយផ្អែកលើតម្រូវការសម្រាប់ការផ្សាយ ពាណិជ្ជកម្មយោធាដ៏រឹងមាំមួយ ដែលជាការរារាំងនុយក្លេអ៊ែរ ទីក្រុងព្យុងយ៉ាងបានប្រើយុទ្ធសាស្ត្រច្នៃប្រឌិត រួមទាំងលុយគ្រីបតូ ដើម្បីជៀសផុតពីការរឹតបន្តឹង។
ចំណាត់ថ្នាក់នេះកើតចេញពីការវិភាគដោយ Arkham Intelligence ដែលជាក្រុមហ៊ុនដែលប្រើ AI ដើម្បីតាមដានភាពជាម្ចាស់ នៃកាបូបលុយគ្រីបអនាមិក។ Arkham ប៉ាន់ប្រមាណថា Lazarus Group ដែលជាក្រុម hacking ដែលត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនង ជាមួយរដ្ឋាភិបាលកូរ៉េខាងជើង មានទ្រព្យសម្បត្តិប្រហែល ១,២ ពាន់លានដុល្លារជា bitcoin ។ តាមការប្រៀបធៀប វាប៉ាន់ប្រមាណថា ទ្រព្យសកម្ម bitcoin របស់អាមេរិកមានតម្លៃជាង ១៧ ពាន់លានដុល្លារ ហើយរបស់ចក្រភពអង់គ្លេសមានតម្លៃជាង ៥ ពាន់លានដុល្លារ៕
ប្រែសម្រួលៈ ណៃ តុលា
