បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានថ្កោលទោសការ វាយប្រហារនាពេលថ្មីៗនេះ លើក្រុមហ៊ុនលក់រថយន្ត Tesla និងរថយន្តថាជា អំពើហឹង្សាដ៏សាហាវ ។
លោកស្រីបានសាទរ ចំពោះអគ្គមេធាវី អាមេរិក Pam Bondi ចំពោះការស៊ើបអង្កេតឧប្បត្តិហេតុ ហើយបាត់ចាត់ ទុកហេតុការណ៍នេះថា ជាអំពើភេរវកម្មក្នុងស្រុកទៀតផង ។
ការស៊ើបអង្កេតរបស់សហព័ន្ធ កំពុងដំណើរការបន្ទាប់ពី ឧប្បត្តិហេតុហឹង្សា ជាបន្តបន្ទាប់ដែលផ្តោត លើក្រុមហ៊ុន រថយន្តអគ្គិសនីនេះ ខណៈដែលគេមើលឃើញដែរថា ការវាយប្រហារកំពុងត្រូវបានជំរុញ ដោយប្រតិកម្មប្រឆាំងនឹង CEOក្រុមហ៊ុនគឺលោក Elon Musk ដែលបច្ចុប្បន្នកំពុង មមាញឹកខ្លាំង ក្នុងការផ្តល់ដំបូន្មានដល់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងនាមជាប្រធាន នាយកដ្ឋានប្រសិទ្ធភាព រដ្ឋាភិបាលថ្មី (DOGE)។
នៅក្នុងបទសម្ភាសន៍ជាមួយ Fox News កាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Leavitt បានប្តេជ្ញាថា លោក Trump នឹងធានា ថានឹងមានការពិន័យដ៏ធ្ងន់ធ្ងរបំផុតសម្រាប់អ្នកទទួលខុសត្រូវ។ ហើយអ្វីដែលខ្ញុំអាចប្រាប់អ្នកបានគឺថា ប្រធានាធិបតី Trump ថ្កោលទោសអំពើហិង្សានេះ ហើយគាត់បានប្ដេជ្ញាថានឹងស្ដារច្បាប់ និងសណ្តាប់ធ្នាប់ក្នុងប្រទេសរបស់យើងឡើងវិញ។
គួរឲ្យដឹងដែរថា ការវាយប្រហារលើមជ្ឈមណ្ឌល Tesla Collision Center ក្នុងទីក្រុង Las Vegas ក្នុងសប្តាហ៍នេះពាក់ព័ន្ធនឹងប្រភេទអាវុធម្យ់ាងដែលមានឈ្មោះថា Molotov cocktails ហើយវាបានបណ្តាលឲ្យមានការខូចខាតយ៉ាងហោចណាស់រថយន្ត ៥ គ្រឿង៕
ប្រែសម្រួល៖ស៊ុនលី
