បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃលោក Wieslaw Lesniakiewicz បាននិយាយថា ប្រទេសប៉ូឡូញនឹងជំរុញឱ្យពលរដ្ឋរបស់ខ្លួន ស្តុកទុកនូវការផ្គត់ផ្គង់ដែលអាច ប្រើប្រាស់បានយ៉ាងហោចណាស់បីថ្ងៃ ដើម្បីត្រៀមទុកក្នុងករណីដែលសង្គ្រាម ឬវិបត្តិផ្សេងទៀតអាចកើតឡើងភ្លាមៗ ។
ការអំពាវនាវនេះកើតឡើងបន្ទាប់ពី សំណើរបស់ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen ដើម្បីជំរុញការកសាងយោធាក្នុងទំហំទឹកប្រាក់ ៨០០ពាន់លានអឺរ៉ូ ឬប្រមាណជា ៨៧៥ពាន់លានដុល្លារ ដែលមានបំណងទប់ទល់នឹងការ គំរាមកំហែងពីប្រទេសរុស្ស៊ី ខណៈដែលទីក្រុងម៉ូស្គូតែងតែបានច្រានចោលថា ជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន។
លោក Lesniakiewicz បាននិយាយថា ប្រជាពលរដ្ឋម្នាក់ៗត្រូវតែអាចរស់ បានយ៉ាងហោចណាស់បីថ្ងៃ ដោយគ្មានជំនួយពីរដ្ឋ ក្នុងករណីមានសង្គ្រាម ឬស្ថានភាពធ្ងន់ធ្ងរផ្សេងទៀត។
លោកបានជំរុញឲ្យពលរដ្ឋ ក្នុងការស្តុកទុកការផ្គត់ផ្គង់ដូចជា ទឹក ថ្នាំពេទ្យ អាហារ និងPower bankជាដើម ហើយលោកបានបន្ថែមថា គ្រប៉ក្នាក៏គួរតែទទួលបានវិទ្យុ transistor សម្រាប់ការទំនាក់ទំនងសង្គ្រោះបន្ទាន់ នៅពេលដែលវិធីសាស្រ្តផ្សេងទៀត មិនអាចប្រើបានផងដែរ៕
គួរឲ្យដឹងដែរថា កាលពីចុងឆ្នាំមុន ប្រទេសស៊ុយអែតបានចាប់ផ្តើម ចែកចាយសៀវភៅដែលមានចំណងជើងថា ក្នុងករណីមានវិបត្តិ ឬសង្រ្គាម។ ខណៈពេលដែលខិតប័ណ្ណនេះត្រូវបាន បោះពុម្ពឡើងវិញជាច្រើនដង ចាប់តាំងពីសង្គ្រាមលោកលើកទី២ ការបោះពុម្ពកាលពីឆ្នាំមុន មានទំហំធំជាងពីរដងដែលសន្មត់ថា ដើម្បីដោះស្រាយការភ័យខ្លាចផ្នែកសន្តិសុខ ជុំវិញជម្លោះអ៊ុយក្រែន ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
